សិក្ខាសាលាស្តីពីសុខភាពមាត់ធ្មេញ និងការថែទាំ

ទំព័រដើម / សិក្ខាសាលាស្តីពីសុខភាពមាត់ធ្មេញ និងការថែទាំ

កាលពីថ្ងៃទី២០ ដល់ទី២៣ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បាន សហការជាមួយមន្ទីរព្យាបាលធ្មេញសន្តិភាព បានរៀបចំសិក្ខាសាលាស្តីអំពី “សុខភាពមាត់ធ្មេញ និងការថែទាំ” ជូនដល់ប្អូនៗមត្តេយ្យសិក្សារហូតដល់សិស្សានុសិស្សថ្នាក់៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យ      កណ្តាល)។

លោក ស្រៀន បុនស្រុងទន្តបណ្ឌិតនៃមន្ទីរព្យាបាលធ្មេញសន្តិភាពបានមានប្រសាសន៍ លើកឡើងថាសុខភាពមាត់ធ្មេញជារឿងសំខាន់ណាស់សម្រាប់មនុស្សគ្រប់ៗគ្នា។ ដូចនេះប្អូនៗសិស្សានុ- សិស្សទាំងអស់ត្រូវដុសសម្អាតធ្មេញឱ្យបានញឹកញាប់ ដោយត្រូវដុសធ្មេញ២ ទៅ៣ដងក្នុង១ថ្ងៃ ដើម្បីសម្អាតកាកសំណល់ដែលនៅសល់កកតាមជើងធ្មេញ ក្រោយពេលបរិភោគចំណីអាហាររួចរាល់។ លើសពីនេះ យើងត្រូវទៅជួបគ្រូពេទ្យធ្មេញ២ ទៅ៣ដងក្នុង១ឆ្នាំ ដើម្បីឱ្យគ្រូពេទ្យលាងសម្អាតធ្មេញរបស់យើង និងធ្វើការត្រួតពិនិត្យក្រែងមានបញ្ហាផ្សេងៗ ការធ្វើបែបនេះ គឺដើម្បីកុំឱ្យធ្មេញរបស់យើងមានបញ្ហាធ្ងន់ធ្ងរ ហើយត្រូវចំណាយប្រាក់ច្រើន ដែលនាំឱ្យខាតបង់សេដ្ឋកិច្ចគ្រួសារ និងខាតបង់ពេលវេលារៀនសូត្រជាដើម។            លោកវេជ្ជបណ្ឌិតបានបង្ហាញទៀតថា ធ្មេញ​មាន​មុខងារ​សំខាន់ៗ​ខ្លាំងណាស់​សម្រាប់​ការ​រស់​នៅ​ប្រចាំថ្ងៃ តែ​បើ​យើង​មិន​បាន​ថែ​រក្សា​ឱ្យ​បាន​ល្អ​ទេ​ នោះ​ធ្មេញ​នឹង​ក្លាយ​ជា​ពុក​ផុយ ឬ​ខូច​ជា​មិន​ខាន។ ដូច្នេះ​ ត្រូវ​ជ្រើសរើស​របប​អាហារ​ញ៉ាំ​ឱ្យ​បាន​ត្រឹមត្រូវ និងពិនិត្យ​ធ្មេញ​ឱ្យ​បាន​ទៀង​ទាត់​ ព្រមទាំង​ស្ដាប់​តាម​វេជ្ជ​បញ្ជា​នៃ​គ្រូ​ពេទ្យ​ជំនាញ​។ លើសពីនេះ វាគ្មិនក៏បាន​បង្ហាញពីវិធីសាស្រ្តដើម្បីលើកកម្ពស់ការយល់ដឹងស្ដីពីសុខភាពមាត់ធ្មេញ និង​ការ​ថែទាំ​ធ្មេញ​ឱ្យ​មាន​សុខភាពល្អជូនដល់សិស្សានុសិស្ស និងបង្ហាញពីវិធីសាស្រ្តងាយៗក្នុងការថែរក្សាអនាម័យសុខភាពមាត់ធ្មេញ និងការដុសសម្អាតធ្មេញ។

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ