សិក្ខាសាលាស្តីពី៖ ការសិក្សាថ្នាក់ឧត្តមសិក្សា សម្រាប់សិស្សានុសិស្សថ្នាក់ទី១២

ទំព័រដើម / សិក្ខាសាលាស្តីពី៖ ការសិក្សាថ្នាក់ឧត្តមសិក្សា សម្រាប់សិស្សានុសិស្សថ្នាក់ទី១២

កាលពីថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ សាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ បាន សហការ ជា មួយ វិទ្យាស្ថានខេមអេដ (CamEd) រៀបចំបទបង្ហាញស្តីអំពី “ការសិក្សាថ្នាក់ឧត្តមសិក្សា” ជូនដល់ ប្អូនៗសិស្សានុសិស្សថ្នាក់ទី ១២។ ជារៀងរាល់ឆ្នាំ សាលារៀន អន្ដរទ្វីប អាមេរិកាំង និង វិទ្យាស្ថានខេមអេដ (CamEd) តែងសហការក្នុងការធ្វើបទបង្ហាញនេះឡើងក្នុងគោលបំណងឱ្យសិស្សានុសិស្សយល់ដឹងអំពីអ្វីទៅជាអាជីពគណេនេយ្យ សវនកម្ម និងសារៈសំខាន់របស់វាផងដែរ។ ជាទីបញ្ចប់វានគ្មិនកេរ្តិ៍យសមកពីវិទ្យាស្ថានខេមអេដ បានជូនពរប្អូនដែលជាសិស្សានុសិស្សថ្នាក់ទី១២ទាំងអស់ឱ្យមានសុខភាពល្អ និងប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទាំងអស់គ្នា។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ