សិក្ខាសាលាស្តីពី ការគ្រប់គ្រងភាពតានតឹង និងវិធីដោះស្រាយបញ្ហា

ទំព័រដើម / សិក្ខាសាលាស្តីពី ការគ្រប់គ្រងភាពតានតឹង និងវិធីដោះស្រាយបញ្ហា

គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំសិក្ខាសាលាមួយស្តីអំពី ការគ្រប់គ្រងភាពតានតឹង និងវិធីដោះស្រាយបញ្ហា ដោយវាគ្មិន លោកសាស្រ្តាចារ្យ ស្រ៊ុន ហួរ មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជូនលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក។ ខ្លឹមសារនៃសិក្ខាសាលានេះមានដូចជា ការស្គាល់ពីខ្លួនឯង ការចេះគ្រប់គ្រងអារម្មណ៍ ការចេះបែងចែកបញ្ហាដែលយើងជួបប្រទះ និងការដោះស្រាយបញ្ហាផ្សេងៗ។ សូមបញ្ជាក់ដែរថា សិក្ខាសាលាខាងលើប្រព្រឹត្តិទៅចំនួនពីរថ្ងៃ គឺនៅថ្ងៃទី២០-២១ ខែកញ្ញា ឆ្នាំ២០២២។

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ