ទំព័រដើម / ការបណ្តុះនូវការងារសហគមន៍
យើងមានមោទនភាពចំពោះអ្នកអាណាព្យាបាលរបស់សិស្សដែលក្នុងនោះ 95%នៃពួកគាត់បានលើកឡើងថាកូនៗរបស់ពួកគេមានភាពរីករាយក្នុងការសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) យើង។
នៅពេលដែលកូនៗរបស់លោកអ្នកមកចូលរួមទទួលការអប់រំនៅក្នុងគ្រួសារអន្តរទ្វីប នៃយើង ពួកគាត់នឹងមានអារម្មណ៍ដូចនៅផ្ទះរបស់ពួកគេ។ បរិស្ថានសិក្សា លោកគ្រូ អ្នកគ្រូ និងបុគ្គលិករបស់យើងគ្រប់រូបនៃសាខារបស់យើងនីមួយៗ នឹងធ្វើឱ្យពួកគេមានភាពទំនុកចិត្ត និងភាពកក់ក្តៅ។ យើងធានាថាសិស្សានុសិស្សគ្រប់រូបនឹងរៀនជាមួយសិស្សដែលមកពីតំបន់ ខេត្ត និងក្រុងខុសៗគ្នាប្រកបដោយភាតរភាព។ ហើយពួកគាត់អាចបង្កើតទំនាក់ទំនងមិត្តភាពយ៉ាងជិតស្និទ្ធសម្រាប់ជីវិតរបស់ពួកគាត់។
សាលារៀនយើងធ្វើយ៉ាងណាខិតខំដើម្បីធានាថាសិស្សានុសិស្សទាំងអស់ចូលចិត្តការសិក្សារបស់ពួកគាត់។ ហើយយើងធ្វើការអប់រំពួកគាត់ដើម្បីឱ្យក្លាយទៅជាសមាជិកដែលមានឆន្ទៈ គុណតម្លៃ និងភាពច្នៃប្រឌិតនៅក្នុងសហគមន៍សាលារៀននៅតាមតំបន់នីមួយៗរបស់ពួកគាត់។ ជាមួយគ្នានេះដែរ យើងក៏ធ្វើការលើកទឹកចិត្តដល់ពួកគាត់ដើម្បីឱ្យក្លាយជាសមាជិករួមដ៏សំខាន់នៃសហគមន៍សាលារៀនរបស់យើងនៅក្នុងរាជធានី ឬប្រទេសទាំងមូល។
នៅពេលលោកអ្នក និងកូនៗរបស់លោកអ្នកចូលរួមក្នុងសហគមន៍អប់រំនៃសាលារៀន អន្តរទ្វីប អាមេរិកាំង របស់យើង លោកអ្នក និងកូនៗនឹងត្រូវបានស្វាគមន៍ក្នុងសហគមន៍យ៉ាងកក់ក្តៅ។ លោកគ្រូ អ្នកគ្រូ បុគ្គលិកគ្រប់ជាន់ថ្នាក់ ត្រៀមខ្លួនជានិច្ចក្នុងការជួយលោកអ្នក និងពួកគាត់ក្នុងទិដ្ឋភាពនៃជីវិតអប់រំនៅសាលារៀន អន្តរទ្វីប អាមេរិកាំង យើង។ សាលារៀនយើង គឺជាមជ្ឈមណ្ឌលអប់រំសម្រាប់សហគមន៍របស់ពួកគាត់ ហើយមានព្រឹត្តិការណ៍ និងសកម្មភាពដ៏មានតម្លៃជាច្រើនសម្រាប់ពួកគាត់ដូចជាកម្មវិធីអប់រំពិសេស កម្មវិធីប្រកួតប្រជែងផ្សេងៗ កម្មវិធីជំនាញថ្ងៃសៅរ៍ កម្មវិធីទស្សនកិច្ច កម្មវិធីវប្បធម៌ និងកម្មវិធីសង្គមជាដើម។
បច្ចុប្បន្នសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំងប្រាំបីសាខា ការិយាល័យកណ្តាល សាខាទួលគោក សាខាចាក់អង្រែ សាខាចោមចៅ សាខាផ្សារថ្មី សាខាជ្រោយចង្វារ សាខាសៀមរាប និងសាខាតាកែវ មានសិស្សសរុបប្រមាណជា ១០០០០នាក់ជារៀងរាល់ឆ្នាំ ដែលជាគ្រួសារសិក្សាមួយដ៍ធំ និងស្អិតរមួតរបស់កូនៗនៅក្នុងប្រទេស។ ជាមួយគ្នានេះដែរ តាមរយៈវេទិកាកម្មវីធីរួមប្រចាំឆ្នាំនៃគ្រួសាររបស់យើង សិស្សានុសិស្សដែលមកពីទីតាំងខុសៗគ្នានៅរាជធានី និងខេត្តនៃប្រទេសបានជួបគ្នានៅក្នុងបរិយាកាសមួយប្រកបដោយភាពរំភើបរីករាយ និងខុសអំពីលក្ខណៈសិក្សាធម្មតាដោយបង្កើតនូវការបង្រៀន ការចែករំលែក និងផ្លាស់ប្តូរទស្សនវិស័យដ៏ទូលំទូលាយដែលជាសកម្មភាពសំខាន់មួយផ្តល់នូវការរៀន និងការយល់ដឹងពីរបៀបដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន នៅតាមសហគមន៍សិក្សារបស់ពួកគាត់នីមួយៗ។