ផ្នែកហិរញ្ញវត្ថុ

ទំព័រដើម / ផ្នែកហិរញ្ញវត្ថុ

ផ្នែកហិរញ្ញវត្ថុ

នាយកដ្ឋាន​ហិរញ្ញវត្ថុ​របាយការណ៍​ទៅ​ ស្ថាបនិក​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ និង​អគ្គនាយក​ប្រតិបត្តិ​។ នាយកដ្ឋាន​នេះ​មាន​ មាន​ទីតាំងនៅ​សាខា​ម៉ៅសេទុង​ ដែល​ជាទី​ស្នាក់​ការ​កណ្តាល​។ នាយកដ្ឋាន​ហិរញ្ញវត្ថុ​មាន​ផ្នែក​ចំនួន៤ដែល​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​ដែល​ផ្នែក​ទាំងនោះ​មាន​ដូចជា​ ផ្នែក​គណនេយ្យ​ ផ្នែក​វិភាគ​ហិរញ្ញវត្ថុ​ និង​គ្រប់គ្រង​ថវិកា​ ផ្នែក​ពន្ធ​ និង​ផ្នែក​រតនាគារ​។ ​ផ្នែក​រតនាគារ​តាមរយៈ​ការិយាល័យ​ទទួល​ប្រាក់​ Bursa​ មាន​តួនាទី​ចម្បង​នៅក្នុង​ការ​ទទួល​ចំណូល​ និង​បម្រើសេវា​អតិថិជន​ដែល​ជា​ប្រតិបត្តិ​ការ​ប្រចាំថ្ងៃ​។ នាយកដ្ឋាន​ហិរញ្ញវត្ថុ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ជាទីបំផុត​ដើម្បី​ជំរុញ​ឱ្យ​មានការ​បម្រើសេវាកម្ម​នៅក្នុង​ការ​ទូរ​ទាត់​ប្រា​ក់ដ៍​ល្អ​បំផុត​ជូន​ទៅដល់​អតិថិជន​ដែល​ជា​អ្នកអាណាព្យាបាល​សិស្ស​ទាំងអស់​។

នៅក្នុង​ការគ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ទាំងមូល​ នាយកដ្ឋាន​ហិរញ្ញវត្ថុ​បាន​ធ្វើការ​គ្រប់គ្រង​យ៉ាង​ដិតដល់​ទៅលើ​សុខភាព​ហិរញ្ញវត្ថុ​ ច្បាប់​ពន្ធដារ​ ការគ្រប់គ្រង​ទៅលើ​ថវិកា​ ការ​កាន់កាប់​បញ្ជី​គណនេយ្យ​ឱ្យ​បាន​ខ្ជាប់ខ្ជួន ​ការសម្រប​សម្រួល​ជា​ មួយ​នឹង​ការ​ធ្វើស​វន​កម្ម​ និង​ការរៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​។ គោលបំណង​ចម្បង​បំផុត​របស់​ផ្នែក​ហិរញ្ញវត្ថុ​ គឺ​ធ្វើការ​ខិតខំ​ និង​យកចិត្ត​ទុកដាក់​ទៅលើ​ការអនុវត្ត​​ដែល​អនុលោម​ទៅតាមច្បាប់​ពន្ធ​បាន​ពេញលេញ​ការប្រើ​ប្រាស់​ថវិកា​ឱ្យ​មា​នប្រ​សិទ្ធ​ភាព​ និង​ប្រសិទ្ធ​ផល​ ក៏ដូចជា​ការរៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​មាន​តម្លាភាព​គោរព​ទៅតាម​ស្តង់ដារ​របាយការណ៍​ ហិរញ្ញវត្ថុ​អន្តរជាតិ​ (IFRS​) ។

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ