នាយកចាងហ្វាងសាលា

ទំព័រដើម / នាយកចាងហ្វាងសាលា

សូមជម្រាបសួរ និងសូមស្វាគមន៍លោកអ្នកអាណាព្យាបាល និងប្អូនៗសិស្សានុសិស្សទាំងអស់មកកាន់គេហទំព័រនៃ សាលារៀន អន្តរទ្វីប អាមេរិកាំង!

ជាបឋម ខ្ញុំសូមថ្លែងអំណរគុណដល់លោកអ្នកអាណាព្យាបាល និងប្អូនៗសិស្សានុសិស្សទាំងអស់​ដែលតែងតែមានទំនុកចិត្ត និងការជឿជាក់មកលើគុណភាពអប់រំរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង។​ ជាការពិតណាស់ វាគ្មានអ្វីធ្វើឱ្យយើងរីករាយជាងការដែលឃើញសិស្សានុសិស្សរបស់យើងទទួលបាននូវការអប់រំមួយប្រកប​ដោយ​គុណភាពដែលផ្ដល់ឱកាសឱ្យពួកគាត់អាចចូលខ្លួនទៅធ្វើការប្រកួតប្រជែងបានយ៉ាងពេញលេញនៅលើឆាកជាតិ និងអន្តរជាតិនោះឡើយ។

មិនថានៅក្នុងយុគសម័យណាក៏ដោយ ការអប់រំគឺពិតជាមានសារសំខាន់ណាស់ ហើយ​តួនាទីជាអ្នកអប់រំគឺកាន់តែចាំបាច់ណាស់ទៅទៀត។ ដូច្នេះហើយសូមលោកគ្រូ អ្នកគ្រូ មាតា បិតា និងលោកអ្នកអាណាព្យាបាល មេត្តាយកចិត្តទុកដាក់ និងចូលរួមលើកកម្ពស់គុណភាព និងប្រសិទ្ធិភាពអប់រំឱ្យកាន់តែប្រសើរឡើងថែមទៀតដើម្បីជាប្រយោជន៍ដល់អនាគតអ្នកជំនាន់ក្រោយ។ បន្ថែមពីលើនេះ ប្អូនសិស្សានុសិស្ស ក្នុងនាមជាអ្នកទទួលខុសត្រូវបន្តលើអនាគតខ្លួន និងមនុស្សជាតិទាំងអស់ គប្បីកុំធ្វេសប្រហែស ខ្ជះខ្ជាយពេលវាលា និង​កម្លាំងកាយចិត្ត ហើយប្រឹងប្រែងលត់ដំសមត្ថភាពខ្លួនទាន់នៅក្មេងដើម្បីអាចដើរតួនាទីយ៉ាងសកម្មជាអ្នកដឹកនាំមុខនៅក្នុងវិស័យដែលខ្លួនពេញចិត្ត និងចូលរួមចំណែកដល់ការរីកចម្រើនឥតឈប់ឈររបស់សង្គមជាតិ និងពិភពលោកទាំងមូល។

ដើម្បីធ្វើដូច្នេះបាន វាសំខាន់ណាស់ដែលប្អូនៗត្រូវយកចិត្តទុកដាក់មិនត្រឹមតែទៅលើការសិក្សាគ្រប់មុខវិជ្ជាដែលប្អូនៗកំពុងរៀនឱ្យអស់ពីសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែត្រូវប្រឹងប្រែងហាត់ពត់បុគ្គលិកលក្ខណៈ ឥរិយាបថក្នុងការរស់នៅ ហើយកសាងមូលដ្ឋានគ្រឹះ និងដុសខាត់ចំណេះជំនាញរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ ហើយទាំងនេះគឺសុទ្ធសឹងជាអ្វីដែលយើងបាននឹងកំពុងធ្វើនៅ​ក្នុងសាលារៀនមួួយនេះ។​ ជោគជ័យរបស់សិស្សានុសិស្សយើងគឺជាជោគជ័យ និងកិត្តិយសរបស់យើងគ្រប់គ្នា ហើយសាលារៀន អន្តរទ្វីប អាមេរិកាំង គឺត្រូវបាន​បង្កើតឡើងដើម្បីគោលបំណងនេះ​ហើយ! ដូច្នេះ សូមចូលរួមជាមួយយើងចាប់ពីថ្ងៃនេះ ដើម្បីធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ!

សូមអរគុណ!

លោក ដាង វិបុល នាយកចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខា​ម៉ៅសេទុង
លោក​ ជា​ សម្បត្តិ​ នាយកចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោ

លោក​ ជា​ សម្បត្តិ​ កើត​នៅក្នុង​ឆ្នាំ១៩៨២​ នៅ​រាជធានី​ភ្នំពេញ​។ លោក​ទទួល​បាន​សញ្ញាបត្រ​កម្រិត​បរិញ្ញាបត្រ​ ផ្នែក​ប្រវត្តិ​សាស្រ្ត​ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ នៅក្នុង​ឆ្នាំ២០០៥​។ នៅ​ឆ្នាំ២០០៦​ បាន​ចេញទៅ​បម្រើការ​ងារ​ជា​គ្រូបង្រៀន​ នៅ​វិទ្យាល័យ​ព្រះរាជ​សម្ភារ​ ខេត្តកំពត​ បាន​រយៈពេល៣ឆ្នាំ​។ ក្រោយមក​បាន​ផ្ទេរ​ការងារ​ពី​ខេត្តកំពត​ មក​បម្រើ​កា​ងារ​នៅ​វិទ្យាល័យ​ ហ៊ុន​ សែន​ កំពង់កន្ទួត​ ខេត្តកណ្តាល​។ លោក​ បាន​ចូល​បម្រើការ​ងារ​នៅ​សាលារៀន​ អន្ដរ​ទ្វីប​ អាមេរិកាំង​ នៅ​ថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ២០០៩​ ក្នុង​តួនាទី​ជា​គ្រូបង្រៀន​ប្រវត្តិវិទ្យា​ ផ្នែក​មធ្យមសិក្សា​ទុតិយភូមិ​ និង​ជា​គ្រូ​បន្ទុក​ថ្នាក់​ (ពេញ​ម៉ោង​)។ដោយ​យោង​ទៅលើ​សមត្ថភាព​ការងារ​ ការ​ខិតខំ​ប្រឹងប្រែង​ និង​ភាព​តស៊ូ​ អត់ធ្មត់​ក្នុង​ការ​បំពេញការងារ​ក្នុងរយៈពេល០៦ឆ្នាំ​ ដែល​លោក​បាន​បម្រើការ​ងារ​ជូន​សាលារៀន​ អន្ដរ​ទ្វីប​ អាមេរិកាំង​ លោក​ទទួល​បានការ​ដំឡើង​តួនាទី​ជា​បន្ដ​បន្ទាប់​ចំនួន៣ដង​។

នៅ​ខែកញ្ញា​ ឆ្នាំ២០១១​ លោក​ត្រូវ​បាន​ដំឡើង​តួនាទី​ពី​គ្រូបង្រៀន​ពេញ​ម៉ោង​ ទៅជា​មន្រ្តី​រដ្ឋបាល​កម្រិតមធ្យម​សិក្សា​ទុតិយភូមិ​។ បន្ទាប់មក​នៅ​ថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ២០១៣​ លោក​ត្រូវ​បាន​ដំឡើង​តួនាទី​ទៅជា​ចាងហ្វាង​រង​មធ្យមសិក្សា​ទុតិយភូមិ​ នៃ​សាលារៀន​ អន្ដរ​ទ្វីប​ អាមេរិកាំង​ សាខា​ម៉ៅសេទុង​ (ការិយាល័យ​កណ្តាល​) ហើយ​ក្រោយមក​ទៀត​លោក​ត្រូវ​បាន​ដំឡើង​តួនាទី​ទៅជា​នាយក​ចាងហ្វាង​ និង​ចាងហ្វាង​មធ្យមសិក្សា​ទុតិយភូមិ​ នៅ​ខែវិច្ឆិកា​ ថ្ងៃទី១៨​ ឆ្នាំ២០១៥​។លោក​ បានបំ​ពេញការ​ងារ​យ៉ាង​ល្អ​ប្រសើរ​ជូន​ស្ថាប័ន​អស់​រយៈពេល០៦ឆ្នាំ​កន្លងមក​នេះ​។ លោក​ គឺជា​ថ្នាក់ដឹកនាំ​មួយ​រូប​ដែល​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ពោរពេញ​ដោយ​គំនិត​ច្នៃប្រឌិត​ ប្រកបដោយ​ក្រម​សី​មធម៌​វិជ្ជាជីវៈ​ខ្ពស់​ក្នុង​ការ​បំពេញការងារ​។ សាលារៀន​ បាន​កោតសរសើរ​យ៉ាង​ស្មោះចំពោះ​លោក​ ដែល​មានការ​លះបង់​ខ្ពស់​ និង​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត​បំពេញការងារ​ ព្រមទាំង​បាន​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ស្ថាប័ន​ឱ្យ​ទទួល​បាន​ជោគជ័យ​រហូតមកដល់​បច្ចុប្បន្ន​នេះ​។

ជម្រាបសួរ​ លោក​ លោកស្រី​ ជា​មាតាបិតា​ ​អ្នកអាណាព្យាបាល​ និង​សាធារណជន​ទាំងអស់​! សួ​ស្តី​ប្អូន​ៗ សិស្សានុសិស្ស​ ខ្ញុំបាទ​ឈ្មោះ​ ជាង​ ប៊ុ​នលី​ ជានា​យក​ចាងហ្វាង​នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សាខា​ចាក់អង្រែ​ ខ្ញុំ​បាន​ទទួល​សញ្ញាបត្រ​គរុកោសល្យ​ក្នុង​ឆ្នាំ២០០៥​ បរិញ្ញាបត្រ​ ឆ្នាំ២០០៨​ និង​ទទួល​បាន​បរិញ្ញា​ជាន់ខ្ពស់​ ឆ្នាំ២០១៧​ និង​ចូល​បំរើ​ការងារ​ក្នុង​វិស័យ​អប់រំ​ចាប់តាំងពី​ឆ្នាំ២០០៥​ និង​បាន​ចូល​បំរើ​ការងារ​ជា​គ្រូបង្រៀន​ ពាក់​ពេញ​ម៉ោង​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ចាប់ពី​ឆ្នាំ២០០៩​។

សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ បាន​យកចិត្ត​ទុកដាក់​បំពេញ​បេ​សកម្ម​អប់រំ​មួយ​ឈរ​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ​ ស្របតាម​កម្មវិធី​សិក្សា​របស់ក្រ​សួង​ អប់រំ​ យុវជន​ និងកីឡា​ សាលា​លើកកម្ពស់​ និង​លើកទឹកចិត្ត​សិស្ស​គ្រប់​កម្រិត​ថ្នាក់​ក្នុង​ការស្រាវជ្រាវ​តាម​ប្រព័ន្ធ​អ៊ី​នធឺ​ណេត​ និង​តាម​ឯកសារ​ក៏​ច្រើន​នៅក្នុង​បណ្ណាល័យ​ សាលា​មិន​ត្រឹមតែ​បណ្តុះបណ្តាល​សិស្សានុសិស្ស​ឱ្យ​ មានចំណេះ​ដឹង​ពិតប្រាកដ​ ក្រមសីលធម៌​ ថែមទាំង​ឱ្យ​ប្អូន​ចេះ​ចែករំលែក​ មាន​ទំនួល​ខុសត្រូវ​ក្នុង​សង្គម​ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​នៅពេល​ដែល​ប្អូន​ចេញ​រៀន​នៅ​តាម​សកលវិទ្យាល័យ​នានា​មិនថា​ក្នុង​ប្រទេស​ ឬក្រៅប្រទេស​ទេ​ ហើយ​អនាគត​នឹង​ក្លាយជា​ធនធានមនុស្ស​ពោរពេញ​ដោយ​សមត្ថភាព​ទេពកោសល្យ​ សីលធម៌​ និង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ក្នុង​សង្គម​។ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ គឺជា​ថ្នាល​បណ្តុះបណ្តាល​ដែល​មាន​ចក្ខុវិស័យ​ច្បាស់លាស់​គឺ​ “គុណភាព​ វិន័យ​ សេវាកម្ម​” សម្រាប់​សិស្សានុសិស្ស​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ដើម្បី​ទទួលការ​អប់រំ​ប្រកបដោយ​ គុណភាព​ និង​ប្រសិទ្ធភាព​។

ជាចុងក្រោយ​សូម​ថ្លែងអំណរគុណ​មាតាបិតា​ និង​អ្នក​ អាណា​ ព្យាបាល​សិស្ស​ទាំងអស់​ ដែល​បាន​គាំទ្រ​ និង​មានទំនុក​ចិត្ត​ចំពោះ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ក៏ដូចជា​ផ្តល់​ឱកាស​ដល់​កូន​ៗឱ្យមក​សិក្សា​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។ សូម​គោរព​ជូនពរ​ លោក​ លោកស្រី​ មាតាបិតា​ និង​អ្នកអាណាព្យាបាល​ និង​ជូន​ពរ​ប្អូន​ៗសិស្សានុសិស្ស​ទាំងអស់​មាន​សុខភាព​ល្អ​ សុភមង្គល​ និង​ជោគជ័យ​គ្រប់​ភារកិច្ច​។

ការ​វិនិយោគ​លើ​ចំណេះដឹង​កូនលោក​ អ្នក​ នាំមក​នូវ​ផលប្រ​យោ​ជន៉​ដ៏​ល្អ​បំផុត​។

លោក ជាង​ ប៊ុ​នលី នា​យក​ចាងហ្វាង​ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ
លោក បុាំង លាងស៊ីម នាយកចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ

សូមស្វាគមន៍ការមកកាន់សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ!

តាំង​នាម​ឱ្យ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ខ្ញុំបាទ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ លោកស្រី​ជា​មាតាបិតា​ ឬអ្នកអាណាព្យាបាល​ដែល​បាន​ជ្រើសរើស​ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សម្រាប់​បណ្តុះបណ្តាល​បុត្រធីតា​របស់​លោក​អ្នក​។ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ គឺជា​ថ្នាល​បណ្តុះបណ្តាល​ដែល​មាន​ចក្ខុវិស័យ​ច្បាស់លាស់​គឺ​ “គុណភាព​ វិន័យ​ សេវាកម្ម​” សម្រាប់​សិស្សានុសិស្ស​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ដើម្បី​ទទួលការ​អប់រំ​ប្រកបដោយ​គុណភាព​ និង​ប្រសិទ្ធភាព​ខ្ពស់​។ ម្យ៉ាងវិញទៀត​ សិស្សានុសិស្ស​ទាំងអស់​នឹង​ទទួល​បាន​បទ​ពិសោធ​ន៍​ថ្មី​ៗយ៉ាង​ ច្រើន​ពីសា​លា​រួមមាន​ ចំណេះដឹង​ ចំណេះធ្វើ​ ការ​រៀន​រស់នៅ​ជាមួយគ្នា​ដែល​ប្រកបដោយ​ក្រមសីលធម៌​។

សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ បាន​យកចិត្ត​ទុកដាក់​បំពេញ​បេ​សកម្ម​អប់រំ​មួយ​ឈរ​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ​ស្របតាម​កម្មវិធី​សិក្សា​របស់ក្រ​សួង​ អប់រំ​ យុវជន​ និងកីឡា​ និង​គោលការណ៍​របស់​​រដ្ឋាភិបាល​ក្នុង​ការកាត់បន្ថយ​ភាព​ក្រីក្រ​។ សាលា​លើកកម្ពស់​ និង​លើកទឹកចិត្ត​សិស្ស​គ្រប់​កម្រិត​ថ្នាក់​ក្នុង​ការស្រាវជ្រាវ​តាម​ប្រព័ន្ធ​អ៊ី​នធឺ​ណេត​ និង​តាម​ឯកសារ​ក៏​ច្រើន​នៅក្នុង​បណ្ណាល័យ​សាលា​ មិន​ត្រឹមតែ​បណ្តុះបណ្តាល​សិស្សានុសិស្ស​ឱ្យ​មានចំណេះ​ដឹង​ពិតប្រាកដ​ ក្រមសីលធម៌​ ថែមទាំង​ឱ្យ​ប្អូន​ចេះ​ចែករំលែក​ មាន​ទំនួល​ខុសត្រូវ​ក្នុង​សង្គម​ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​នៅពេល​ដែល​ប្អូន​ចេញ​រៀន​នៅ​តាម​សកលវិទ្យាល័យ​នានា​មិនថា​ក្នុង​ប្រទេស​ ឬក្រៅប្រទេស​ទេ​ ហើយ​អនាគត​នឹង​ក្លាយជា​ធនធានមនុស្ស​ពោរពេញ​ដោយ​សមត្ថភាព​ ទេពកោសល្យ​ សីលធម៌​ និង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ក្នុង​សង្គម​។

ជាចុងក្រោយ​សូម​ថ្លែងអំណរគុណ​មាតាបិតា​ និង​អ្នកអាណាព្យាបាល​សិស្ស​ទាំងអស់​ ដែល​បាន​គាំទ្រ​ និង​មានទំនុក​ចិត្ត​ចំពោះ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ក៏ដូចជា​ផ្តល់​ឱកាស​ដល់​កូន​ៗ ​ឱ្យមក​សិក្សា​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។ សូម​គោរព​ជូនពរ​ លោក​ លោកស្រី​ មាតាបិតា​ និង​អ្នកអាណាព្យាបាល​ និង​ជូន​ពរ​ប្អូន​ៗសិស្សានុសិស្ស​ទាំងអស់​មាន​សុខភាព​ល្អ​ សុភមង្គល​ និង​ជោគជ័យ​គ្រប់​ភារកិច្ច​។

ការអប់រំគឺជាអាវុធដ៏មានប្រសិទ្ធិភាពបំផុតក្នងការកាត់បន្ថយភាពក្រីក្រ និងកែប្រែពិភពលោក

ខ្ញុំបាទ ពៅ ភក្តី មានស្រុកកំណើតនៅភូមិបង់បក់ ឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត។ នៅឆ្នាំ1999 បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបានប្រឡងជាប់នៅសាលាបណ្តុះបណ្តាលគរុកោសល្យ និងវិក្រឹតការខេត្តកំពត រួចចេញធ្វើជាគ្រូបង្រៀននៅឆ្នាំ2001។ ដោយមានការស្រឡាញ់ការអប់រំនៅឆ្នាំ2004 ខ្ញុំបានបន្តការសិក្សាថ្នាក់មហាវិទ្យាល័យនៅសកលវិទ្យាល័យបៀលប្រាយ ផ្នែកនីតិសាស្ត្រ និងបានបញ្ចប់ការសិក្សានៅឆ្នាំ2009។ នៅថ្ងៃទី17 ខែកញ្ញា ឆ្នាំ2007 ខ្ញុំបានចូលបម្រើការងារជាគ្រូបង្រៀននៅសាលារៀន អន្តរទ្វីប អាមេរិកាំង។ ដោយមានការខិតខំប្រឹងប្រែង និងទំនួលខុសត្រូវលើការងារជាមួយអាជីពរបស់ខ្លួន ខ្ញុំត្រូវថ្នាក់ដឹកនាំសាលាដំឡើងតួនាទីជា          ចាងហ្វាងរងបឋមសិក្សា នៅថ្ងៃទី01 ខែកញ្ញា ឆ្នាំ2014។ ក្រោយមកដោយក្រុមហ៊ុន និងសាលាមានការរីកចម្រើន ព្រមទាំងអ្នកអាណាព្យាបាលផ្តល់ទំនុកចិត្តផងដែរ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានពង្រីកសាខាប​ន្ថែមនៅតំបន់ចាក់អង្រែក្រោមក្នុងឆ្នាំសិក្សា2015-2016។​ ខ្ញុំបាទត្រូវបានគណៈគ្រប់គ្រងដំឡើងតួនាទីបន្ថែមទៀត នៅថ្ងៃទី18 ខែវិច្ឆិកា ឆ្នាំ2015 ជាចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សានៅសាខាចាក់អង្រែ។ បច្ចុប្បន្នភាពនេះផងដែរ នៅថ្ងៃទី01 ខែកញ្ញា ឆ្នាំ2022 ខ្ញុំបាទត្រូវបានដំឡើងតួនាទីបន្តទៀត គឺជានាយកចាងហ្វាង សាខាផ្សារថ្មី។

ឆ្លងតាមបទពិសោធក្នុងវិស័យអប់រំជាង20ឆ្នាំមកនេះ ខ្ញុំបាទយល់ច្បាស់ថាការអប់រំជាចំណែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស អភិវឌ្ឍសង្គម និងឈានទៅដល់ការអភិវឌ្ឍជាតិឱ្យបានរីកចម្រើនឱ្យទាន់សម័យកាលឌីជីថល4.0 ហើយក៏ជាចំណែកមួយសំខាន់ក្នុងការអប់រំមនុស្សឱ្យមានសេចក្តីថ្លៃថ្នូរផងដែរ។

សាលារៀន អន្តរទ្វីប អាមេរិកាំង បានរួមចំណែកមួយភាគធំក្នុងការអភិវឌ្ឍវិស័យអប់រំនេះផងដែរ ដោយសាលាបានយកចិត្តទុកដាក់ខ្ពស់ក្នុងបណ្តុះបណ្តាលសិស្សដោយឈរនៅលើគោលការណ៍របស់ខ្លួនគឺ “គុណភាព វិន័យ និងសេវាកម្ម” ព្រមទាំងមានចក្ខុវិស័យ និងបេសកកម្មច្បាស់លាស់តាមច្បាប់អប់រំទាំងផ្នែកចំណេះដឹង សីលធម៌   និងសុជីវធម៌ពិតប្រាកដ។

ដើម្បីឱ្យការសិក្សារបស់សិស្សម្នាក់ៗទទួលបានជោគជ័យទាំងព្រមលើចំណេះដឹង សីលធម៌ និងសុជីវធម៌ លោក លោកស្រីជាមាតាបិតា ឬអ្នកអាណាព្យាបាលក៏ជាចំណែកមួយដ៏សំខាន់ក្នុងការអប់រំផងដែរ ដោយមានការជំរុញ តាមដាន លើកទឹកចិត្តជាប្រចាំទៅកាន់បុត្រធីតា ព្រមទាំងធ្វើជាដៃគូរមួយដ៏ជិតស្និទ្ធជាមួយលោកគ្រូ អ្នកគ្រូ និងសាលារៀនប្រកបដោយភាតរភាព។

ជាចុងក្រោយខ្ញុំបាទពិតជាមានសេចក្តីសោមនស្ស អំណរអរគុណដល់លោក លោកស្រីជាមាតាបិតា និងអ្នកអាណាព្យាបាលសិស្ស ដែលតែងតែផ្តល់ទំនុកចិត្តដល់សាលារៀន អន្តរទ្វីប អាមេរិកាំង ក៏ដូចជាក្រុមហ៊ុន MJQEផងដែរ។ សូមគោរពជូនពរលោក លោកស្រីជាមាតាបិតា និងអ្នកអាណាព្យាបាល ព្រមទាំងប្អូនៗសិស្សានុសិស្សទាំងអស់សូមមានសុខភាពល្អ សុភមង្គលក្នុងក្រុមគ្រួសារ និងជោគជ័យគ្រប់ភារកិច្ច។

លោក ពៅ ភក្តី នាយកចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី
លោក ហ៊ុល សារួន នាយកចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ

ជម្រាបសួរ!

ការគិតគូរលើថ្នាលអប់រំ និងបណ្តុះបណ្តាលរបស់កុមារជាកត្តាចាំបាច់បំផុតសម្រាប់មនុស្សជាតិនៅក្នុងប្រទេសនីមួយៗ ដើម្បីឱ្យពួកគេក្លាយជាធនធានមនុស្សប្រកបដោយសក្តានុពលពេញលេញសម្រាប់គ្រួសារ និងសង្គមជាតិទាំងមូល។

ការអប់រំ និងការបណ្តុះបណ្តាលកុមារតូច ឬសិស្សានុសិស្សនៅថ្នាក់ចំណេះដឹងទូទៅ (ពីថ្នាក់ក្រោមមត្តេយ្យដល់ថ្នាក់ទី១២) ជាពេលវេលាដ៍ចាំបាច់ និងមានសារៈសំខាន់បំផុតសម្រាប់កសាងសមត្ថភាពចំណេះដឹងមូលដ្ឋានគ្រឹះ និងឥរិយាបថពួកគេប្រកបដោយគុណភាពសម្រាប់ការចាប់យកជំនាញបន្តនៅថ្នាក់មហាវិទ្យាល័យ និងក្លាយជាធនធានមនុស្សដែលមានសមត្ថភាពខ្ពស់នៅថ្ងៃអនាគត។  មូលដ្ឋានគ្រឹះចាំបាច់ទាំងនេះ ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងធ្វើការអភិវឌ្ឍជាលក្ខណៈសកលជាប្រចាំពីសំណាក់សាលារៀន អន្តរទ្វីប មេរិកាំង ដោយឈរលើសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃធនធានមនុស្សសម្រាប់ការអភិវឌ្ឍ។

សូមអរគុណច្រើនសម្រាប់ លោក លោកស្រី និងកូនៗដែលតែងតែគាំទ្រ និងផ្តល់តម្លៃដល់គុណភាពអប់រំរបស់សាលារៀនយើង។ ទន្ទឹមនឹងនេះ ក្នុងនាមសមាជិកគណៈកម្មការនៃសាលារៀន យើងនឹងខិតខំប្រឹងប្រែងបន្តដោយមិនខ្លាចការនឿយហត់ក្នុងការបំពេញការងារ និងស្រាវជ្រាវ ដើម្បីការអប់រំ និងបណ្តុះបណ្តាលដល់កូនកម្ពុជាឱ្យក្លាយជាពលរដ្ឋ និងធនធានមនុស្សល្អប្រកបដោយសក្តានុពលពេញលេញសម្រាប់គ្រួសារ និងសង្គមជាតិយើង។

ពីខ្ញុំបាទ

ហ៊ុល សារួន

នាយកចាងហ្វាងសាខាជ្រោយចង្វារ

“គុណភាព​ វិន័យ​ និង​សេវាកម្ម” ជាបាវវចនានៃសាលារៀនអន្តរទ្វីបអាមេរិកកាំង (AIS)យើងខ្ញុំទាំងអស់គ្នាប្តេជ្ញាផ្តល់ការអប់រំមួយប្រកប​ដោយ​គុណភាព វិន័យ និងសេវាកម្មល្អដាច់គេនៅក្នុងប្រទេសកម្ពុជា។

ការឆ្លើយតបតាមតម្រូវការរបស់សិស្សានុសិស្ស អ្នកអាណាព្យាបាលសិស្ស និងសង្គមជាតិជាបេសកកម្មចម្បង​របស់យើងខ្ញុំ។ បរិយាកាសសិក្សាល្អ សម្ភារឧបទ្ទេសសម្បូរបែប គ្រូបង្រៀនមានគរុកោសល្យច្បាស់លាស់ ពោរពេញដោយសមត្ថភាព និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូនការអប់រំមួយដែលគ្រប់ជ្រុងជ្រោយ។

បន្ថែមពីនោះបុត្រធីតារបស់លោកអ្នក និងមានការអភិវឌ្ឍការសិក្សារបស់ពួកគេតាមរយៈកិច្ចសហប្រតិបត្តិការជាមួយអ្នកជំនាញ និងស្ថាប័នអប់រំកំពូលៗលើពិភពលោក។ ជាមួយវិធីសាស្ត្រផ្ទាល់ខ្លួនបន្ថែមរបស់ពួកយើងជាកត្តាលីករជំរុញបុត្រធីតាលោកអ្នកឱ្យទទួលនូវលទ្ធផលសិក្សាឈានមុខគេ ព្រមទាំងការអភិវឌ្ឍជំនាញផ្សេងៗ និងការគិតរបស់ពួកគាត់ដើម្បីឱ្យពួកគាត់មានវឌ្ឍនភាពនៅក្នុងពិភពលោកមួយដែលមានការផ្លាស់ប្តូរ។

ជាចុងក្រោយ​សូម​ថ្លែងអំណរគុណ​មាតាបិតា​ និង​អ្នកអាណាព្យាបាល​សិស្ស​ទាំងអស់​ ដែល​បាន​គាំទ្រ​ និង​មានទំនុក​ចិត្ត​ចំពោះ​សាលារៀន​ អន្តរទ្វីប​អាមេរិកាំង​។ សូម​គោរព​ជូនពរ​ លោក​ លោកស្រី​ មាតាបិតា​ និង​អ្នកអាណាព្យាបាល​ និង​ជូន​ពរ​ប្អូន​ៗសិស្សានុសិស្ស​ទាំងអស់​មាន​សុខភាព​ល្អ​ សុភមង្គល​ និង​ជោគជ័យ​គ្រប់​ភារកិច្ច​។

សូមជឿជាក់ និងផ្ញើជោគវាសនានៃការអប់រំបុត្រធីតាលោកអ្នកនៅសាលារៀនអន្តរទ្វីបអាមេរិកាំងដើម្បីភាពត្រចេះត្រចង់នាថ្ងៃអនាគត!

លោក សុខ សូនីដា នាយកចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប
លោក សោម ចាន់ណា នាយកចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ

ជម្រាបសួរលោក លោកស្រីដែលជាមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្ស ជាទីរាប់អាន!

ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានណែនាំខ្លួនក្នុងនាមជានាយកចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ។

យើងខ្ញុំសង្ឃឹមថាតាមរយៈគេហទំព័ររបស់សាលារៀន អន្តរទ្វីប អាមេរិកាំង លោក លោកស្រីដែលជាមាតាបិតា ឬអ្នកអាណាព្យាបាល និងប្អូនៗសិស្សានុសិស្សទាំងអស់គ្នានឹងបានឃើញនូវសកម្មភាពសិក្សាដ៏សម្បូរបែប ទីធ្លាសាលារៀនដ៏មានផាសុកភាព និងបរិក្ខារសិក្សាទំនើបៗ ជាមួយលោកគ្រូ អ្នកគ្រូដែលមានបទពិសោធន៍ គរុកោសល្យ និងជំនាញវិជ្ជាជីវៈច្បាស់លាស់ សម្រាប់ផ្តល់សេវាកម្មអប់រំជូនប្អូនៗសិស្សានុសិស្ស ដើម្បីឱ្យពួកគេមានភាពកក់ក្តៅ ជឿជាក់ និងមានលទ្ធភាព គ្រប់គ្រាន់ក្នុងការទទួលយកនូវការអប់រំប្រកបដោយគុណភាព។ ក្រៅពីកម្មវិធីសិក្សាគោលក្នុងថ្នាក់ សាលារៀន អន្តរទ្វីប អាមេរិកាំងបានបន្ថែមកម្មវិធីសិក្សាជាច្រើនដូចជា៖

  • ការពិសោធន៍ ផ្សាភ្ជាប់ទ្រឹស្តីនិងការអនុវត្ត
  • បណ្ណាល័យទំនើប ធំទូលាយ មានសៀវភៅគ្រប់កម្រិត គ្រប់ភាសា និងសម្បូរបែប
  • ការសិក្សាស្រាវជ្រាវ
  • ការអប់រំសុខភាពផ្លូវចិត្ត
  • ការអប់រំសីលធម៌ និងបំណិនជីវិត
  • សកម្មភាពកីឡា ជំនាញ (គំនូរ តន្ត្រី សិល្បៈ…)
  • ការប្រឡងប្រកួតប្រជែងនានា
  • កម្មវិធីសិក្ខាសាលាជាច្រើនសម្បូរបែប
  • ដំណើរទស្សនកិច្ចសិក្សា
  • សេវាសុខភាពសិស្ស

សកម្មភាពសិក្សាខាងលើ ជាកត្តាជំរុញឱ្យការសិក្សារបស់ប្អូនៗទទួលបាននូវការអប់រំតាមបែប  បរិបទថ្មីសតវត្សរ៍ទី២១ ដែលផ្តោតលើវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ដើម្បីឱ្យពួកគេរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងជាធនធានមនុស្សក្នុងការអភិវឌ្ឍគ្រួសារ សង្គម និងប្រទេសជាតិយើងឱ្យមានការរីកចម្រើនជាលំដាប់។

យើងខ្ញុំនឹងខិតខំឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីផ្តល់ការអប់រំល្អដល់ប្អូនៗសិស្សានុសិស្ស ដោយផ្តោតទាំងលើគុណភាព វិន័យ និងសេវាកម្ម ដែលជាក្តីរំពឹងខ្ពស់របស់លោក លោកស្រីជាមាតាបិតា ឬ អ្នកអាណាព្យាបាលសិស្សទាំងអស់គ្នា។

ចុងបញ្ចប់ ខ្ញុំសូមគោរពជូនពរដល់លោក លោកស្រីដែលជាមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងប្អូនៗសិស្សានុសិស្សទាំងអស់ សូមទទួលបានសុខភាពល្អ និងសម្រេចបាននូវជោគជ័យគ្រប់​​​​ភារកិច្ច។

ជម្រាបសួរ​ លោក​ លោកស្រី​ ជា​មាតាបិតា​ អ្នកអាណាព្យាបាល​ និង​សាធារណជន​ទាំងអស់​! ស្វាគមន៍​ប្អូន​ៗសិស្សានុសិស្ស​ជាទីស្រឡាញ់។ នាងខ្ញុំឈ្មោះ​ គាក ម៉ាណែត​ ជានា​យិកា​ចាងហ្វាង​នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សាខា​ច្បារអំពៅ។

នាងខ្ញុំ​បានបញ្ចប់បរិញ្ញាបត្រអក្សរសាស្រ្តខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ២០០៣ ​ទទួលការ​បណ្តុះបណ្តាល​គរុកោសល្យ​គ្រូ​កម្រិត​ឧត្តម​ បរិញ្ញា​+១ នៅវិទ្យាស្ថានជាតិអប់រំក្នុង​ឆ្នាំ២០០៤ និងបរិញ្ញាប​ត្រជាន់ខ្ពស់ផ្នែកអក្សរសាស្រ្តខ្មែរក្នុងឆ្នាំ២០១៣។ ក្នុងឆ្នាំ២០០៥ នាងខ្ញុំបាន​ចូល​បម្រើការងារ​ក្នុង​វិស័យ​អប់រំ​ ក្រោយមកនៅក៏​បាន​ចូល​បំរើ​ការងារ​ជា​គ្រូបង្រៀន​ ពាក់​ពេញ​ម៉ោង​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ចាប់ពី​ឆ្នាំ២០០៧​។

សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ បាន​យកចិត្ត​ទុកដាក់​បំពេញ​បេ​សកម្ម​អប់រំ​មួយស្របតាម​កម្មវិធី​សិក្សា​របស់ក្រ​សួង​ អប់រំ​ យុវជន​ និងកីឡា​ ដោយមានចក្ខុវិស័យមួយជាក់លាក់គឺធានាបាននូវគុណភាព វិន័យ និងសេវាកម្ម។ សាលារៀនបានបណ្តុះឆន្ទៈសិស្សានុសិស្ស​គ្រប់​កម្រិត​ថ្នាក់​ក្នុង​ការស្រាវជ្រាវ ស្វ័យសិក្សា តាមរយៈ​ប្រព័ន្ធ​អ៊ី​នធឺ​ណេត​ បណ្តុំ​ឯកសារ​ជា​ច្រើន​នៅក្នុងបណ្ណាល័យ ការសិក្សាជាក្រុម ក្លិបមិត្តជួយមិត្ត ជម្រុញការអានបន្ថែម លើកទឹកចិត្តសិស្សានុសិស្សឱ្យមានភាពក្លាហាន ចូលរួមកម្មវិធីប្រកួតប្រជែងផ្សេងៗ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ទទួលយកនូវអ្វីដែលថ្មីដើម្បីពង្រីកវិសាលភាពនៃចំណេះដឹងឱ្យទាន់សម័យកាល។ ​ ផែនការគោលដៅរបស់សាលាគឺចូលរួមក្នុងការកសាងធនធានមនុស្សប្រកបដោយសក្តានុពល សម្រាប់អភិវឌ្ឍសង្គមជាតិ គឺមានទាំងចំណេះដឹង ចំណេះធ្វើ ឥរិយាបថ និងចេះរស់នៅក្នុងសង្គមបានល្អប្រសើរនិងមានទំនួលខុសត្រូវខ្ពស់។

ជាចុងក្រោយ​នាងខ្ញុំ​ថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅដល់មាតាបិតា​ និង​អ្នកអាណា​ព្យាបាល​សិស្ស​ទាំងអស់​ ដែល​បាន​គាំទ្រ​ និង​មានទំនុក​ចិត្ត​ចំពោះ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ក៏ដូចជា​ផ្តល់​ឱកាស​ដល់​កូន​ៗឱ្យមក​សិក្សា​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។ សូម​គោរព​ជូនពរ​ លោក​ លោកស្រី​ មាតាបិតា​ និង​អ្នកអាណាព្យាបាល​ និង​ជូន​ពរ​ប្អូន​ៗសិស្សានុសិស្ស​ទាំងអស់​ជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។

«អភិវឌ្ឍសង្គមត្រូវការធនធាន ធនធានសម្រេចបាន អាស្រ័យនឹងការអប់រំដែលមានគុណភាព»

លោកស្រី គាក ម៉ាណែត នាយិកាចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ