អត្ថប្រយោជន៍របស់ផ្លែកន្ទួតព្រៃ

ទំព័រដើម / អត្ថប្រយោជន៍របស់ផ្លែកន្ទួតព្រៃ

អត្ថបទព័ត៌មានស្តីពីសុខភាព 
ក្រោមប្រធានបទ “អត្ថប្រយោជន៍របស់ផ្លែកន្ទួតព្រៃ”
អត្ថបទដកស្រង់ដោយ : បុំាំង លាងស៊ីម
#MJQE #AmericanInterconSchool

កន្ទួតព្រៃមានរសជាតិល្វីង និងចត់ខ្លះៗសម្រាប់អ្នកមិនចេះញ៉ាំ អាចពិបាក ឬមិនចង់ប៉ះតែម្ដង។ ប៉ុន្តែអ្នកមិនដឹងទេថា ផ្លែឈើព្រៃនេះជាឱសថព្យាបាលរោគជាច្រើនមុខ សឹងមិនគួរឱ្យជឿ។ កន្ទួតព្រៃជាផ្លែឈើព្រៃមួយប្រភេទ ដែលសម្បូរវីតាមីន C ច្រើនជាងផ្លែប៉ោមទៅទៀត។ កន្ទួតព្រៃ មានវីតាមីន C ប្រាំបីដងច្រើនជាងផ្លែក្រូចមួយផ្លែ ថាមពលប្រឆាំងអុកស៊ីតកម្មនៃផ្លែ acai berry ពីរដង និងប្រហែល១៧ដងនៃផ្លែទទឹម។ តាមការសិក្សាបានឱ្យដឹងថា កន្ទួតព្រៃជារុក្ខជាតិសម្បូរទៅដោយវីតាមីនសេ រួមនឹងវីតាមីន   សំខាន់ៗជាច្រើនទៀត។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យនៃផ្លែកន្ទួតព្រៃចំពោះសុខភាព៖

១. ប្រឆាំងនឹងការរលាក :
កន្ទួតព្រៃ មានសមត្ថភាពជួយកាត់បន្ថយកម្រិតអាស៊ីតនៅក្នុងក្រពះ និងប្រឆាំងនឹងការរលាកក្រពះ។ វាក៏ជួយថែរក្សាថ្លើម និងបញ្ចេញជាតិពុលដែលមិនល្អចំពោះសុខភាពយើងផងដែរ។

២. បញ្ចុះទឹកនោម :
ដោយសារតែការនោមជួយបញ្ចេញជាតិពុល អំបិល និងអាស៊ីតអ៊ុយរិចចេញពីរាងកាយរបស់អ្នក ដូច្នេះការទទួលទានផ្លែកន្ទួតព្រៃមានប្រសិទ្ធភាពបន្សាបជាតិពុលនៅក្នុងរាងកាយរបស់អ្នក។

៣. ព្យាបាលការឈឺបំពង់ក :
ប្រសិនបើអ្នកមានបញ្ហាឈឺ ឬរលាកបំពង់ក ផ្លែកន្ទួតព្រៃគឺជាផ្លែឈើដ៏សក្តិសមបំផុតសម្រាប់អាការនេះ ។ ទឹកផ្លែកន្ទួតព្រៃលាយជាមួយខ្ញីចិញ្ច្រាំ និងបន្ថែមទឹកឃ្មុំ១ស្លាបព្រាបាយជាវិធីដ៏ល្អក្នុងការព្យាបាលបញ្ហាក្អក និងឈឺបំពង់កដ៏មានប្រសិទ្ធភាព។

៤. ពង្រឹងប្រព័ន្ធការពាររាងកាយ :  
កន្ទួតព្រៃគឺជាប្រភពដ៏សម្បូរបែបនៃសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន ហើយសារជាតិ tannin វាជួយកាត់បន្ថយការបំផ្លាញរ៉ាឌីកាល់សេរីដល់កោសិកា ដូច្នេះអាចធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពប្រយុទ្ធប្រឆាំងនឹងជំងឺរបស់អ្នក។

៥. ទប់ស្កាត់ការកើតគ្រោះក្នុងថង់ទឹកប្រមាត់ :
កូឡេស្តេរ៉ូល គឺជាមូលហេតុចម្បងដែលនាំឱ្យកើតក្រួសក្នុងថង់ទឹកប្រមាត់។ វីតាមីន C ក្នុងផ្លែកន្ទួតព្រៃ បំប្លែងកូឡេស្តេរ៉ូលទៅជាប្រូតេអ៊ីននៅក្នុងថ្លើម។ ការទទួលទានផ្លែកន្ទួតព្រៃទៀងទាត់ជួយកាត់បន្ថយឱកាសនៃការកើតកូឡេស្តេរ៉ូល ក៏ដូចជាលទ្ធភាពនៃការកើតជំងឺក្រួសក្នុងថង់ទឹកប្រមាត់។ 

៦. ដុតខ្លាញ់ :
នេះជាអត្ថប្រយោជន៍ដែលគួរឱ្យរំភើបចិត្តបំផុតដែលគេនិយាយតិចបំផុតរបស់ផ្លែកន្ទួតព្រៃ។ ប្រូតេអ៊ីនដែលមាននៅក្នុងផ្លែកន្ទួតព្រៃ ជួយការពារការឃ្លាន។ ផ្លែកន្ទួតព្រៃក៏មានផ្ទុកជាតិកាបូអ៊ីដ្រាត និងខ្លាញ់ទាបផងដែរ។

៧. សម្រាប់ប្រឆាំងភាពចាស់ និងស្បែកស្រស់ថ្លា :
អង់ទីអុកស៊ីដង់ និងវីតាមីន C មានច្រើននៅក្នុងខ្លួនមនុស្សកាន់តែច្រើន អាចការពារភាពចាស់មុន             អាយុ។ កោសិកាត្រូវបានការពារពីខាងក្នុង មានន័យថាគ្មានវត្តមានរ៉ាឌីកាល់ដែលបង្កគ្រោះថ្នាក់ឡើយ។ វាធ្វើឱ្យស្បែកមើលទៅក្មេងជាងវ័យ និងស្រស់ស្រាយជាងធម្មតា ជាពិសេសបំបាត់មុន និងជាំ។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ 
1.  https://sbm.news/articles/629f2972b66fb4b97009df0b
2.  https://sokhakrom.com/kh/healthtip/deta
3.  https://www.kampucheathmey.com/health

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ