ទំព័រដើម / តំបន់ទេសចរណ៍ចំនួន៥នៅខេត្តកែប កំពុងទាក់ទាញភ្ញៀវទេសចរ
អត្ថបទព័ត៌មានស្តីពីការកម្សាន្ត
ក្រោមប្រធានបទ “តំបន់ទេសចរណ៍ចំនួន៥នៅខេត្តកែប កំពុងទាក់ទាញភ្ញៀវទេសចរ”
អត្ថបទដកស្រង់ដោយ : ជាង ប៊ុនលី
#MJQE #AmericanInterconSchool
តំបន់ទេសចរណ៍ចំនួន៥នៅខេត្តកែប កំពុងទាក់ទាញភ្ញៀវទេសចរទៅលេងជាហូរហែ ដោយសារតែទីនោះមានឆ្នេរយ៉ាងស្រស់ស្អាត រួមជាមួយទេសភាពធម្មជាតិដ៏ទាក់ទាញបំផុត។ បើកយោងតាមលោក ប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានឱ្យដឹងថា ខេត្តកែបមានកន្លែងទេសចរណ៍ចំនួន៥ សម្រាប់ទទួល ភ្ញៀវចូលមកលេងកម្សាន្តរួមមាន៖ទី១. ឆ្នេរលិចទឹក ទី២. កោះទន្សាយ ទី៣. ឆ្នេរអង្កោល ទី៤.ភ្នំវល្លិ៍ និងទី៥ ឧទ្យានកែប ដែលទាក់ទាញភ្ញៀវទេសចរទៅទស្សនាកម្សាន្តយ៉ាងច្រើនកុះករហូរហែមិនចេះដាច់។ ក្រុមអ្នកទេសចរភាគច្រើនចូលចិត្តជិះទូក និងលម្ហែតាមឆ្នេរ គយគន់ផ្កាថ្ម ដ៏ស្រស់ត្រកាល និងស្រូបយកខ្យល់អាកាសល្អបរិសុទ្ធសម្រាប់ជួយឱ្យមានសុខភាពល្អទៀតផង។
ខេត្តដែលនៅជាប់ឆ្នេរសមុទ្រមួយនេះមានលក្ខណៈពិសេស ដោយមានឧទ្យាននៅចំកណ្តាលទីក្រុង ដែលផ្តល់ភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរដើរកម្សាន្ត បន្ទាប់ពីងូតទឹកសមុទ្ររួច។ អ្វីដែលជាទីទាក់ទាញភ្ញៀវទេសចរនោះ មិនត្រឹមតែទេសភាពមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ គឺថែមទំាងមាន សេវាកម្ម និងអនាម័យបរិស្ថានស្អាតដែលធ្វើឱ្យភ្ញៀវមានទំនុកចិត្ត មកម្តងហើយចង់មកម្តងទៀត។
រដ្ឋបាលខេត្តកែបកំពុងអភិវឌ្ឍតំបន់ទេសចរណ៍សំខាន់ៗជាច្រើនកន្លែងទៀត រួមជាមួយនឹងការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធចូលទៅកាន់តំបន់នោះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទៅលេងកម្សាន្តកាន់តែច្រើន។
សូមបញ្ជាក់ថា កន្លងមកនេះគណៈកម្មាធិការវាយតម្លៃទីក្រុងស្អាតអាស៊ាន សម្រេចប្រគល់ពានរង្វាន់ទីក្រុងស្អាតដល់ខេត្តកែបដែលជាប់មាត់សមុទ្រដ៏ស្រស់ស្អាត បន្ទាប់ពីក្រសួងទេសចរណ៍បានផ្ដល់ពាន រង្វាន់ផ្ការំដួល៣ទង ដល់ទឹកដីដែលមានបរិស្ថានស្អាត និងមានជីវចម្រុះយ៉ាងល្អប្រសើរមួយនេះ៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://www.information.gov.kh/articles/27350