ទំព័រដើម / មូលនិធិ ម៉េងលី ជេ. គួច
មូលនិធិ ម៉េងលី ជេ.គួច បានបង្កើតឡើងនៅឆ្នាំ២០០៥ ជាអង្គការក្រៅរដ្ឋាភិបាលមានទីតាំងនៅទីក្រុងភ្នំពេញក្នុងប្រទេសកម្ពុជា ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលធ្វើការឆ្លើយតប។ មូលនិធិ ម៉េងលី ជេ.គួច បានផ្តួចផ្តើមឡើងក្នុងគោលបំណង ធ្វើការងារមនុស្សធម៌ ការងារអប់រំ និងការងារស្រាវជ្រាវ។
ទស្សនវិស័យរបស់មូលនិធិ ម៉េងលី ជេ.គួច គឺចង់ឃើញប្រជាពលរដ្ឋដែលងាយរងគ្រោះ និងត្រូវបានគេរើសអើង ទទួលបាននូវភាពស្មើគ្នាចំពោះសេវាអប់រំ សុខភាព ស្បៀងអាហារ និងតម្រូវការចាំបាច់ជាមូលដ្ឋាននានា ដើម្បីឱ្យពួកគេរស់នៅក្នុងភាពល្អប្រសើរ និងមានភាពថ្លៃថ្នូរជាមនុស្សជាតិ នៅក្នុងរាជរដ្ឋាភិបាលកម្ពុជា។
មូលនិធិ ម៉េងលី ជេ. គួច រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយសន្តិភាព និងភាពសុខដុមរមនា តាមរយៈការផ្តល់នូវតម្រូវការចាំបាច់ជាមូលដ្ឋាន និងឱកាសដល់ប្រជាជនដែលងាយរងគ្រោះ និងត្រូវបានគេរើសអើង។
បច្ចុប្បន្ននេះ មូលនិធិបានប្រើប្រាស់គម្រោងដើម្បីជួយដល់ជនងាយរងគ្រោះ និងខ្វះខាតបំផុតនៅក្នុង ប្រទេសកម្ពុជា ក្នុងការសម្រេចបាននូវការអប់រំប្រកបដោយគុណភាពតម្រូវការចាំបាច់ និងជំនួយវេជ្ជសាស្រ្ត។
០១. កង់សម្រាប់ការអប់រំកុមារ
០២. សាងសង់សាលារដ្ឋ ម៉េងលី ជេ. គួច
០៣. អាហារូបករណ៍ ម៉េងលី ជេ. គួច
០៤. បណ្ណាល័យចល័ត ម៉េងលី ជេ. គួច
០៥. គុណភាពការបង្រៀន និងការសិក្សា
០៦. សិក្ខាសាលាសប្បុរសធម៌ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
០៧. ឆ្លើយតបសង្រ្គោះបន្ទាន់ផ្នែកសុខភាព
០៨. ធនាគារឈាម ម៉េងលី ជេ. គួច
០៩. គ្លីនិកព្យាបាលចល័ត វេជ្ជបណ្ឌិត ម៉េងលី ជេ. គួច
១០. សាងសង់ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល
១១. មណ្ឌលថែទាំចាស់ជរា ម៉េងលី ជេ. គួច
១២. ឆ្លើយតបសង្រ្គោះបន្ទាន់
១៣. ធនាគារអាហារសប្បុរសធម៌ ម៉េងលី ជេ. គួច
១៤. សាងសង់ហេដ្ឋារចនាសម្ព័ន្ធសហគមន៍
១៥. អំណោយសប្បុរសធម៌
១៦. គំនិតផ្តួចផ្តើមអាជីវកម្មវៃឆ្លាត
១៧. ពានរង្វាន់ ម៉េងលី ជេ. គួច
១៨. បង្ការគ្រោះមហន្តរាយ
១៩. ឆ្លើយតបគ្រោះមហន្តរាយ
២០. ភាពធន់នឹងជីវភាព
សកម្មភាពសប្បុរសធម៌នេះ មានការចូលរួមពីសប្បុរសជន នៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស ហើយទន្ទឹមនឹងនេះក៏ជួយជំរុញដល់សកម្មភាពរបស់និយោជិកនៅក្នុងសហគមន៍ក្នុងគោលបំណងបង្កើតកំណើនសហគមន៍ប្រកបដោយចីរភាពផងដែរ។