
បណ្ណាល័យ ម៉េងលី ជេ. គួច
បណ្ណាល័យ ម៉េងលី ជេ. គួច គឺជាឃ្លាំងប្រមូលផ្ដុំសៀវភៅ ទស្សនាវដ្ដី និងឯកសារគ្រប់ប្រភេទដែលស្របតាមកម្មវិធីសិក្សាដូចជា ឯកសារចំណេះដឹងទូទៅ ; និងសកម្មភាពវប្បធម៌ចម្រុះ និងជាកន្លែង ផ្តល់នូវចំណេះដឹង ដល់សិស្សានុសិស្សនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដើម្បីសិក្សាស្រាវជ្រាវ។ ក្រៅពីផ្តល់សេវាកម្មឯកសារដល់សិស្សានុសិស្ស បណ្ណល័យ ម៉េងលី ជេ. គួច បានបើកទទួលលោកគ្រូ អ្នកគ្រូ បុគ្គលិក និងសាធារណជនទូទៅចូលអានដោយសេរី ក្នុងគោលបំណងបំផុសស្មារតី និងលើកស្ទួយវិស័យអំណានដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិក។ដើម្បីទទួលបានអត្ថប្រយោជន៍ពីបណ្ណាល័យ ម៉េងលី ជេ. គួច សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិក និងសាធារណជន គ្រាន់តែបំពេញពាក្យសុំចូលជាសមាជិកបណ្ណាល័យ នោះលោកអ្នកអាចចូលអាន និងអនុញ្ញាតឱ្យខ្ចីសៀវភៅចេញក្រៅបណ្ណាល័យបាន។
ម៉ោងប្រើប្រាស់បណ្ណាល័យ
សាលារៀន អន្តរទ្វីប អាមេរិកាំង
ថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍
ពេលព្រឹក៖ ០៧:១៥នាទី – ១១:០០នាទី
ពេលរសៀល៖ ០១:០០នាទី – ០៥:០០នាទី
សេវាកម្ម
- មានផ្តល់សាលអានធំទូលាយ ប្រកបដោយផាសុកភាព
- មានផ្តល់នូវសេវាកម្ម ខ្ចីសៀវភៅ
- មានផ្តល់ជូននូវកុំព្យូទ័រដែលភ្ជាប់ប្រព័ន្ធអ៊ិនធើណេតរួចរាល់
- មានផ្តល់ជូន Wi-Fi ដោយមិនគិតថ្លៃ
- មានផ្តល់ប្រឹក្សាយោបល់លើផ្នែកអាន
ព័ត៌មានអំពីទីតាំងបណ្ណាល័យ
សាខាម៉ៅសេទុង (ការិយាល័យកណ្តាល)
- អគារ ងិន ហួយ ជាន់ទី៣
- អគារ លីម គីមណយ ជាន់ទី៣
- អគារ គួច លៀងហួរ ជាន់ទី៨
- អគារ វីឡា៤ ជាន់ទី៣
សាខាទួលគោក
- អគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ជាន់ទី៨
- អគារ សាលារៀន អន្តរទ្វីប អាមេរិកាំង ជាន់ទី៥
សាខាចាក់អង្រែ
- អគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ជាន់ទី៥
សាខាចោមចៅ
- អគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ជាន់ទី៧
សាខាផ្សារថ្មី
- អគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ជាន់ទី៥
សាខាជ្រោយចង្វារ
- អគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ជាន់ទី៥
សាខាសៀមរាប
- អគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ជាន់ឡៅតឿ
- អគារ សាលារៀន អន្តរទ្វីប អាមេរិកាំង ជាន់ឡៅតឿ
សាខាតាកែវ
- អគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ជាន់ទី៧
ចក្ខុវិស័យ បេសកម្ម និងគោលដៅរបស់បណ្ណាល័យ ម៉េងលី ជេ. គួច
- ផ្តល់ទីកន្លែងងាយស្រួល ប្រកបដោយផាសុកភាពសម្រាប់ការសិក្សាស្រាវជ្រាវ
- ដើរតួយ៉ាងសំខាន់ជានិច្ចក្នុងការជំរុញវឌ្ឍនភាពនៃចំណេះដឹង
- បើកជូនសាធារណជនទូទៅបានចូលមកខ្ចីសៀវភៅ
- ផ្តល់ជូននូវកុំព្យូទ័រដែលភ្ជាប់ប្រព័ន្ធអ៊ិនធើណេតរួចរាល់
- ផ្តល់កន្លែងឱ្យសិស្សមានការសិក្សាម្នាក់ឯង និងសិក្សាជាក្រុម
- ផ្តល់កន្លែងអាន និងបណ្តុះទម្លាប់នៃអានទៅដល់កុមារ
- ផ្តល់បរិយាកាសវិជ្ជមាន និងសន្តិភាពសម្រាប់អ្នកចូលចិត្តសៀវភៅ
- លើកកម្ពស់ការអាន និងស្រាវជ្រាវ
- ផ្តល់នូវធនធានសៀវភៅដ៏សម្បូរបែប
- ផ្តល់នូវសម្ភាររូបវ័ន្ត ដើម្បីបង្កើនក្នុងការសិក្សាស្រាវជ្រាវ ។
*** លេខទូរសព្ទទំនាក់ទំនង៖ (៨៥៥) ៦១ ៦៦៦ ២៣៧