មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច

ទំព័រដើម / មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច

មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច

មណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច បង្កើតឡើងក្នុងឆ្នាំ 2005 ក្នុងគោលបំណងផ្តល់នូវសេវាថែទាំសុខភាព​ដែលប្រកបដោយគុណភាព ប្រសិទ្ធភាពខ្ពស់ ភាពងាយស្រួល តម្លៃសមរម្យនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលធ្វើឱ្យលោកអ្នកទទួលបាននូវការថែរក្សា​សុខភាពប្រកបដោយសុខុមាលភាព ភាពកក់ក្តៅ និងមានទំនុកចិត្តពេលបុត្រាបុត្រីលោកអ្នកកំពុងសិក្សា លោកអ្នក អាចជឿទុកចិត្តលើការថែទាំសុខភាពបឋមសម្រាប់អ្នក និងគ្រួសាររបស់អ្នកជាមួយក្រុមវេជ្ជបណ្ឌិត និងក្រុមវេជ្ជសាស្ត្រទាំងអស់ដែលមានសមត្ថភាព និងបទពិសោធច្រើនឆ្នាំក្នុងការថែទាំសុខភាព​នៅក្នុងមណ្ឌលសុខភាពរបស់យើងខ្ញុំ។

សេវាថែទាំសុខភាព

  • ការពិគ្រោះ និងព្យាបាលជាមួយវេជ្ជបណ្ឌិត ដែលមានជំនាញច្បាស់លាស់ និងបទពិសោធច្រើនឆ្នាំ
  • ការសម្រាកព្យាបាល និងថែទាំពីគិលានុបដ្ឋាយិកាប្រកបដោយវិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូរ
  • ការផ្តល់ជូនលិខិតពេទ្យសម្រាប់ការសម្រាកពេលមានជំងឺ
  • មន្ទីរពិសោធ
  • ការវះកាត់លក្ខណៈស្រាល
  • ការផ្តល់ថ្នាំ និងបរិក្ខារពេទ្យ
  • ការពិនិត្យសុខភាពប្រចាំឆ្នាំ

មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច

មណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច បង្កើតឡើងក្នុងឆ្នាំ 2005 ក្នុងគោលបំណងផ្តល់នូវសេវាថែទាំសុខភាព​ដែលប្រកបដោយគុណភាព ប្រសិទ្ធភាពខ្ពស់ ភាពងាយស្រួល តម្លៃសមរម្យនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលធ្វើឱ្យលោកអ្នកទទួលបាននូវការថែរក្សាសុខភាព​ប្រកបដោយសុខុមាលភាព ភាពកក់ក្តៅ និងមានទំនុកចិត្តពេលបុត្រាបុត្រីលោកអ្នកកំពុងសិក្សា លោកអ្នក អាចជឿទុកចិត្តលើការថែទាំសុខភាព​បឋមសម្រាប់អ្នក និងគ្រួសាររបស់អ្នកជាមួយក្រុមវេជ្ជបណ្ឌិត និងក្រុមវេជ្ជសាស្ត្រទាំងអស់ដែលមានសមត្ថភាព និងបទពិសោធច្រើនឆ្នាំក្នុងការថែទាំសុខភាព​នៅក្នុងមណ្ឌលសុខភាពរបស់យើងខ្ញុំ។

មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច មានប្រាំពីរទីតាំង ហើយស្ថិតនៅ​អាសយដ្ឋានដូចខាងក្រោម៖

  • សាខាម៉ៅសេទុង : អគារលេខ២៩ ផ្លូវលេខ១៨៧ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
  • សាខាទួលគោក : អគារលេខ២៦ ផ្លូវលេខ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
  • សាខាចាក់អង្រែ : អគារលេខ៨២៤ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
  • សាខាចោមចៅ : អគារលេខ២២២-៥២០ ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
  • សាខាផ្សារថ្មី : អគារលេខ១សេ-១៣ដេ ផ្លូវ៥៣-កែងផ្លូវ១៥៤ សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
  • សាខាជ្រោយចង្វារ : អគារលេខ១៥៨JKLM ផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
  • សាខាសៀមរាប : អាសយដ្ឋាន៖ផ្ផ្លូវជាតិលេខ៦A, ភូមិ សាលាកន្សែង , សង្កាត់ ស្វាយដង្គំ , ស្រុក សៀមរាប, ក្រុង សៀមរាប

** ម៉ោង និងថ្ងៃធ្វើការ៖

មជ្ឈមណ្ឌល​សុខភាព​សិស្ស​ ម៉េ​ងលី​ ជេ​. គួច​ បើក​ដំណើរការ​រៀងរាល់ថ្ងៃ​ធ្វើការ​លើកលែងតែ​ថ្ងៃអាទិត្យ​ និង​បុណ្យជាតិ​នានា​។

ថ្ងៃចន្ទ ដល់សៅរ៍

ព្រឹក​ពី​ម៉ោង០​៧:៣០នាទី​ ដល់​ម៉ោង​១១:៣០​នាទី​
រសៀល​ពីម៉ោង​​០១:០០នាទី​ ដល់​ម៉ោង​០៥:៣០​នាទី

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ