ទំព័រដើម / ការិយាល័យស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ
ការិយាល័យនេះជាការិយាល័យដែលធ្វើរបាយការណ៍ផ្ទាល់ទៅស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ។ ដោយជាការិយាល័យផ្ទាល់របស់ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ តួនាទីរបស់ការិយាល័យនេះគឺផ្តល់នូវការជួយផ្ទាល់ ការជួយលើប្រតិបត្តិការ រដ្ឋបាល ហិរញ្ញវត្ថុ និងការអភិវឌ្ឍផ្សេងៗទៅដល់ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន។ ការិយាល័យនេះ គឺជាចំណុចគោលទីមួយនៃទំនាក់ទំនងផ្នែកខាងក្នុង និងខាងក្រៅដែលទាក់ទងនឹងគ្រប់កិច្ចការរបស់ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ។ វាក៏ជាការិយាល័យមួយដែលមានទំនាក់ទំនងជាមួយក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងការិយាល័យសំខាន់ផ្សេងៗដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ។ ម៉្យាងទៀតការិយាល័យក៏ធ្វើការងារទៅលើការរៀបចំ និងសម្របសម្រួលលើការងារអនុវត្ត ទំនាក់ទំនងខាងក្រៅ និងគម្រោងពិសេសផ្សេងៗខាងក្រៅប្រទេស។ លើសពីនេះទៀត ការិយាល័យកិច្ចការវប្បធម៌ដែលចំណុះឱ្យការិយាល័យមួយនេះក៏មានតួនាទីផងដែរក្នុងការរៀបចំព្រឹត្តិការណ៍ និងកម្មវិធីសំខាន់ផ្សេងៗសម្រាប់ក្រុមហ៊ុន។
ទំនួលខុសត្រូវរបស់ការិយាល័យស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ រួមមាន៖