ការជួលកន្លែង

ទំព័រដើម / ការជួលកន្លែង

ការជួលកន្លែង

នៅ​ក្រុម​ហ៊ុន​ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ យើង​មាន​ផ្តល់​កន្លែង​ជួល​ទាំង​ក្នុង​ និង​ក្រៅ​បរិវេណ​សាលា​ទៅដល់​អតិថិជន​។ យើង​ផ្តល់​ជូន​ការជួល​កន្លែង​ដ៏​ស្រស់​ស្អាត​សម្រាប់​ប្រារព្ធ​ព្រឹត្តិ​កា​រណ៍​ផ្សេង​ៗដូចជា​ សិក្ខាសាលា ​កិច្ចប្រជុំ​ សន្និសីទ​សារព័ត៌មាន​ បដិសណ្ឋារ​កិច្ច​ ការ​ធ្វើ​បទ​បង្ហាញ​ និង​ព្រឹត្តិ​កា​រណ៍​ផ្សេង​ៗជាច្រើន​ទៀត​។ បណ្ដា​ក្រុមហ៊ុន​ព្រមទាំង​អតិថិជន​ទូទៅ​ទាំងអស់​សុទ្ធតែ​អាចម​កជួល​កន្លែង​របស់​ក្រុមហ៊ុន​បាន​។ យើង​ក៏​មាន​កន្លែង​សម្រាប់​លោកអ្នក​ធ្វើការ​ជួល​ក្នុង​ការ​បើក​អាជីវកម្ម​ដូចជា​ ស្តង់​ចំណីអាហារ​ និង​ភេសជ្ជៈ​ ក៏ដូចជា​ស្តង់​លក់​កាហ្វេ​ផង​ដែរ​។ លើស​ពីនេះ​ទៅទៀត​ យើង​ក៏​មាន​ផ្តល់​កន្លែង​សម្រាប់​ដាក់​ទូ​ ATM​ ​បន្ទប់​តន្ត្រី​ និង​បន្ទប់​រាំ​ តារាង​បាល់ទាត់​ ចំណត​ឡាន​ វេទិកា​ និង​កន្លែង​ផ្សាយ​ពាណិជ្ជកម្ម​ផង​ដែរ​។ កន្លែង​របស់​យើង​មាន​ទីធ្លា​ធំ​ទូលាយ​ ​អនាម័យ​ស្អាត​ និង​មាន​ផាសុកភាព​ពិតប្រាកដ​។ ថ្នាក់រៀន​របស់​យើង​មានលទ្ធភាព​ផ្ទុក​បាន​ ២០​ ទៅ​ ២៥​ កៅអី​។ កន្លែង​អង្គុយ​ជា​អតិបរមា​របស់​សាល​ប្រជុំ​របស់​យើង ​គឺ​មាន​ប្រមាណ​ ៤០០​ កន្លែង​។ ឧប​ករណ៍​ផ្សេង​ៗត្រូវ​បាន​ផ្តល់​ជូន​តាម​ការ​ស្នើសុំ​ និង​តាម​លទ្ធភាព​ដែល​យើង​មាន​ដូចជា​ ម៉ាស៊ីន​ LCD​ កុំព្យូទ័រ​យួរដៃ​ អេក្រង់៥៥អ៊ីញ​ ប្រព័ន្ធ​សំឡេង​ វេទិកា​ តុកៅអី​ ក្តារខៀន​ និង​មេ​ក្រូ​ហ្វូ​ន។

ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​ថ្នាក់រៀន​កុំព្យូទ័រ​ដែល​មាន​លក្ខណៈ​ធំ​ទូលាយ​ដើម្បី​បណ្តុះបណ្តាល​បុគ្គលិក​ ដៃគូ​ និង​អតិថិជន​ ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​សិន​ របស់​យើង​អាច​បំពេញ​តម្រូវការ​របស់​លោកអ្នក​បាន​។ ព្រមជាមួយនឹងបណ្តាញប្រតិបត្តិការ ទាំង១៥សាខារបស់យើង ដែលមានអគារសិក្សាជាច្រើនរបស់យើង មានមជ្ឈមណ្ឌលបណ្តុះបណ្តាល នៅពាសពេញរាជធានីភ្នំពេញ និងបណ្តាខេត្ត។ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​របស់​យើង​ផ្តល់​ជូន​នូវ​ បច្ចេកវិទ្យា​ជឿនលឿន​គួរ​ជាទី​ទុកចិត្ត​ និង​ទាន់សម័យ​បំផុត​សម្រាប់​កម្មវិធី​សិក្សា​ និង​ការ​បណ្តុះ​បណ្តាល​ផ្សេង​ៗ។

​មិនថា​លោកអ្នក​មកកាន់​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ ដើម្បី​ជួល​បន្ទប់​កុំព្យូទ័រ​សម្រាប់​កិច្ចប្រជុំ​មួយថ្ងៃ​ ឬបើក​វគ្គ​បណ្តុះបណ្តាល​រយៈពេល​ពេញ​មួយឆ្នាំ​នោះ​ទេ​ យើង​មាន​ទីតាំង​ សេវាកម្ម​ និង​ការ​ផ្គត់​ផ្គង់​ផ្សេង​ៗជាច្រើន​ដើម្បី​ផ្តល់​ជូន​លោកអ្នក​នូវ​បទ​ពិសោធ​សិក្សា​ដ៏​អស្ចារ្យ​គ្រប់ពេលវេលា​។ ទីតាំងនៅ​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ របស់​យើង​ក៏​មានបើ​កជូន​សម្រាប់​សហគមន៍​ផង​ដែរ​ នៅពេល​ដែល​សាលា​មិន​ត្រូវការ​ប្រើប្រាស់​។ រាល់​សំណូម​ពរ​ថ្មី​ៗទាំងអស់​ដែល​បាន​ដាក់​មក​នឹង​ត្រូវ​បាន​ដំណើរការ​ទៅតាម​លំដាប់លំដោយ​។

ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ សង្ឃឹមថា​លោកអ្នក​ដែល​ជួល​កន្លែង​របស់​យើង​នឹង​មានការ​រៀបចំ​ប្រើ​ប្រាស់​បរិ​ក្ខា​សាលា​ប្រកបដោយ​ការគោរព​ និង​ទំនួល​ខុសត្រូវ​ខ្ពស់​។ លោកអ្នក​ដែល​ជួល​កន្លែង​យើង​ទាំងអស់​ត្រូវតែ​គោរព​តាមច្បាប់​ និង​បទបញ្ជា​ក្រុមហ៊ុន​របស់​យើង​។ ការ​កក់​គួរតែ​ធ្វើឡើង​ឱ្យ​បាន​យ៉ាងហោចណាស់១សប្តាហ៍​មុន​ថ្ងៃ​ប្រារព្ធ​កម្មវិធី​របស់​លោកអ្នក​។ បន្ទប់​គឺ​អាច​ផ្តល់​ជូន​បាន​ដោយ​ផ្អែក​ទៅលើ​កន្លែង​ដែល​យើង​មាន​ជាក់ស្ដែង​។ ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ សូម​រក្សាសិទ្ធិ​ក្នុង​ការពិចារណា​ ឬបដិសេធ​រាល់​តម្រូវការ​ជួល​ណាមួយ​ក្នុងករណី​ដែល​អ្នកជួល​មិនបាន​ផ្ដល់​ហេតុផល​ជាក់លាក់​។

អាសយដ្ឋានទំនាក់ទំនង

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន
អគារ១១A, ផ្លូវ៤០២, សង្កាត់ទំនប់ទឹក, ខណ្ឌបឹងកេងកង, ភ្នំពេញ, កម្ពុជា
សម្រាប់ព័ត៌មានបន្ថែមអំពីការជួល និងតម្លៃជួលនៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន

  • សម្រាប់ព័ត៌មានបន្ថែមអំពីការជួល និងតម្លៃជួលនៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន សូមទាក់ទងលោក សួង ចន្ថាត តាមរយៈសារអេឡិចត្រូនិច soung@mjqeducation.edu.kh ឬតាមរយៈលេខទូរសព្ទ ០៦១​ ៧០០ ១៧៩ / ០៩៩ ២២២ ៣៩៧
  • សម្រាប់ការកក់សាលប្រជុំ ឬបន្ទប់ប្រជុំ អាចទាក់ទងលោក សុ ធី តាមរយៈសារអេឡិចត្រូនិច so@mjqeducation.edu.kh ឬតាមរយៈលេខទូរសព្ទ ០៦១ ៧០០ ១០៥/០៩២ ៩៤៧ ៦៤២

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ