ប្រវត្តិជោគជ័យ

ទំព័រដើម / ប្រវត្តិជោគជ័យ

  • ថ្ងៃទី២២ មិថុនា ២០១០ សិស្សថ្នាក់ទី៦ ចំនួន១០១នាក់ បានប្រឡងជាប់១០០%។
  • ថ្ងៃទី០៥ កក្កដា ២០១០ សិស្សថ្នាក់ទី៩ ចំនួន២១៦នាក់ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ២១៤នាក់ ស្មើនឹង៩៩.០៧% ក្នុងនោះសិស្សប្រឡងបាននិទេ្ទសល្អ៥៣នាក់ នៃចំនួនសិស្សនិទ្ទេសល្អសរុប៨៣នាក់ ប្រចាំមណ្ឌលប្រឡងវិទ្យាល័យទួលស្វាយព្រៃ និងល្អបង្គួរ១១៤នាក់ មធ្យម៤៧នាក់។
  • ថ្ងៃទី២៦ កក្កដា ២០១០ សិស្សថ្នាក់ទី១២ ចំនួន២១២នាក់ ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ១០០% ក្នុងនោះសិស្សប្រឡងបាននិទ្ទេសល្អណាស់ (B) ១០នាក់, និទ្ទេសល្អ (C) ១០៦នាក់, និទ្ទេសល្អបង្គួរ (D) ៩៣នាក់, និងនិទ្ទេសមធ្យម (E) ០៣នាក់។

  • ថ្ងៃទី០៩ កុម្ភៈ ២០០៩ សិស្សថ្នាក់ទី១២ ចំនួន៣២នាក់ បានទទួលការគាំទ្រយ៉ាងខ្លាំងពីមហាជន និងអ្នកអាណាព្យាបាលអំពីការរៀបចំកម្មវិធីលក់ផលិតផលសប្បុរសធម៌ ដើម្បីស្វែងរកថវិកាជួយដល់ជនខ្វះខាត។
  • ថ្ងៃទី១៣ កុម្ភៈ ២០០៩ យុវសិស្សថ្នាក់ទី៩ ឈ្មោះ ឡា សុឫទ្ធី ប្រឡងជាប់ជាសិស្សពូកែផ្នែកគណិតវិទ្យា
    ចំណាត់ថ្នាក់លេខ៥ ប្រចាំរាជធានីភ្នំពេញ។
  • ថ្ងៃទី១៨ មីនា ២០០៩ សិស្សថ្នាក់ទី១១ យុវសិស្សឈ្មោះ លី រដ្ឋា ភេទប្រុស បានប្រឡងជាប់ចំណាត់ថ្នាក់លេខ១ និងយុវសិស្ស អ៊ូច រស្មី ភេទស្រី ប្រឡងជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួតប្រជែងចំណេះដឹងក្នុង “កម្មវិធីល្បងប្រាជ្ញាយល់ដឹងពីអាស៊ាន ឆ្នាំ២០០៩” នៅស្ថានីយទូរទស្សន៍ជាតិកម្ពុជា ដែលមានសាលាចូលរួមចំនួន១៦។
  • ថ្ងៃទី០១ មេសា ២០០៩ យុវសិស្សថ្នាក់ទី៩ ឈ្មោះ ឡា សុឫទ្ធី បានចូលរួមតំណាងសិស្សពូកែរាជធានី ភ្នំពេញ ប្រឡងសិស្សពូកែទូទាំងប្រទេស ផ្នែកគណិតវិទ្យា នៅក្រុងព្រះសីហនុ។
  • ថ្ងៃទី២៣ មិថុនា ២០០៩ សិស្សថ្នាក់ទី៦ ចំនួន១១៩នាក់ បានប្រឡងជាប់១០០%។
  • ថ្ងៃ០៦ កក្កដា២០០៩ សិស្សថ្នាក់ទី៩ ចំនួន២៣២នាក់ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ស្ទើរតែ១០០% នៅមណ្ឌលប្រឡងវិទ្យាល័យទួលស្វាយព្រៃ ហើយបានចំណាត់ថ្នាក់លេខ១ ប្រចាំមណ្ឌលប្រឡង ក្នុងការទទួលបានសិស្សនិទ្ទេសល្អ គឺ១១នាក់ ក្នុងមណ្ឌលប្រឡងវិទ្យាល័យទួលស្វាយព្រៃ។
  • ថ្ងៃទី១៥ កក្កដា ២០០៩ យុវសិស្សចំនួន០៦នាក់ ប្រកួតប្រជែងបានចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធីមិត្តពូកែនៅស្ថានីយទូរទស្សន៍បាយ័ន។ យុវសិស្សចំនួន០៦នាក់ មានរាយនាម៖

 

ល.រ. គោត្តនាម­នាម ភេទ ថ្នាក់ទី
ឌឹម បូរ៉េត ស្រី ១២ក
ម៉េង សូហួង ស្រី ១២ក
រ៉េត មុនីរ័ត្ន ស្រី ១២ខ
តែ ថេងគង់ន ប្រុស ១២ខ
ជា ហង្ស ស្រី ១២ខ
វីរៈ សុភ័ក្រ្តា ប្រុស ១២ឃ

 

  • ថ្ងៃទី២៧ កក្កដា ២០០៩ សិស្សថ្នាក់ទី១២ ចំនួន១៣៤នាក់ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ៩២.៤៣%។
  • ថ្ងៃទី៣០ វិច្ឆិកា ២០០៩ សិស្សថ្នាក់ទី១១ ឈ្មោះ លី រដ្ឋា តំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមប្រកួតប្រជែងក្នុងកម្មវិធី “ល្បងប្រាជ្ញាយល់ដឹងពីអាស៊ាន ថ្នាក់តំបន់” នៅប្រទេសហ្វីលីពីន ជាមួយបណ្ដាប្រទេសសមាគមអាស៊ានទាំង១០។

  • យុវសិស្សថ្នាក់ទី៩ ឈ្មោះ លឹម លីដា ភេទស្រី បានប្រឡងជាប់ជាសិស្សពូកែ ផ្នែកគណិតវិទ្យា ចំណាត់ថ្នាក់លេខ៨ ប្រចាំរាជធានីភ្នំពេញ។
  • យុវសិស្សថ្នាក់ទី៩ ឈ្មោះ លឹម លីដា ភេទស្រី បានទៅចូលរួមប្រឡងសិស្សពូកែគណិតវិទ្យា ទូទាំងប្រទេស នៅខេត្តសៀមរាប។
  • ថ្ងៃទី០៤ សីហា ២០០៨ សិស្សថ្នាក់ទី១២ ចំនួន៨៤នាក់ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន៨៣នាក់ ស្មើនឹង៩៩%។
  • ថ្ងៃ១៩ កញ្ញា ២០០៨ សិស្សថ្នាក់ទី៩ ចំនួន២៥០នាក់ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិចំនួន២៣៧នាក់ ស្មើនឹង៩៤%។

  • ថ្ងៃទី២៥-២៧ មេសា ២០០៧ សិស្សានុសិស្សទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការតាំងពិព័រណ៍អំពីស្នាដៃសិស្សនៅវិទ្យាល័យបាក់ទូក។
  • ថ្ងៃទី០៩ កក្កដា ២០០៧ សិស្សថ្នាក់ទី៩ ចំនួន៨៤នាក់ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ១០០% ហើយទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមសាលារដ្ឋ និងសាលាឯកជនទូទាំងរាជធានីភ្នំពេញ។
  • ថ្ងៃទី០៦ សីហា ២០០៧ សិស្សថ្នាក់ទី១២ ចំនួន១៨នាក់ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ១០០%។

  • សាលារៀន អន្តរទ្វីប អាមេរិកាំង ត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡា តាមប្រកាសលេខ១៩១០ អយក. ប្រក. ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០០៦។
  • សិស្សថ្នាក់ទី៩ ចំនួន១៩នាក់ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ១០០% នៅមណ្ឌល ប្រឡងវិទ្យាល័យទួលស្វាយព្រៃ។

សាលារៀន អន្តរទ្វីប អាមេរិកាំង បានចាប់បដិសន្ធិឡើងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ