តើឳពុកម្តាយ ឬអ្នកអាណាព្យាបាល និង​សិស្សានុសិស្ស​និយាយ​អ្វីខ្លះ​អំពី​សាលា​រៀន អន្តរទ្វីប អាមេរិកាំង​របស់យើង?

ទំព័រដើម / តើឳពុកម្តាយ ឬអ្នកអាណាព្យាបាល និង​សិស្សានុសិស្ស​និយាយ​អ្វីខ្លះ​អំពី​សាលា​រៀន អន្តរទ្វីប អាមេរិកាំង​របស់យើង?

សាលារៀនយើងមានការតាំងចិត្តខ្ពស់ក្នុង​ការផ្តល់ដល់កូនលោកអ្នកនូវ​ការអប់រំមួយដែលប្រកបដោយគុណភាព និងចំណេះដឹងជាលក្ខណៈសកល។ ជាមួយកម្មវិធីបង្រៀន និងរៀនដែលមានលក្ខណៈ​ពិសេសនៃសាលារៀន អន្តរទ្វីប អាមេរិកាំង យើងចាត់ទុកតម្រូវការរបស់កូនៗជាបេះដូង​នៃសាលារៀនដើម្បី​បង្កើតនូវភាពកក់ក្តៅនិងជាសហគមន៍ដែល​មានការស្វាគមន៍សម្រាប់​កូនៗគ្រប់រូបទទួលនូវការរីកចម្រើន។

ខាងក្រោមនេះជាការ​លើកឡើងនៃ​អ្នកអាណាព្យាបាល​របស់យើង៖

អ្នកអាណាព្យាបាល​​ម្នាក់​នៅ​ភ្នំពេញ​​សាខា​ទួលគោក​៖

សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ គឺ​មានការ​យកចិត្ត​ទុកដាក់​ខ្ពស់​សម្រាប់​​ការអប់រំ​ដល់​កូន​ៗ ហើយ​បុគ្គលិក​នី​មួយ​ៗខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​​បំពេញ​តម្រូវការ​របស់​កូន​ៗដោយ​បង្កើត​នូវ​បរិ​ស្ថាន​សិក្សា​​មួយ​ដែល​មាន​សុវត្ថិភាព​ និង​ការ​យកចិត្ត​ទុកដាក់​។ ម្យ៉ាងទៀត​ សាលា​មាន​ទំនាក់ទំនង​ល្អ​ និង​បំពាក់​ដោយ​សម្ភារ​ទំនើប​ៗ។​

អ្នកអាណាព្យាបាល​ម្នាក់​ទៀត​នៅ​ភ្នំពេញ​​ការិយាល័យកណ្តាល (សាខា​ម៉ៅសេទុង​)៖

សាលា​ត្រូវ​បាន​បំពាក់​ដោយ​​បរិក្ខារ​ទំនើប​ៗ និង​ជា​បរិក្ខារព​ហុ​វប្បធម៌​ប្រកបដោយ​ភាព​វិជ្ជមាន​ ដែ​លប​ង្កជា​ឱកាស​សិក្សា​មួយ​ងាយស្រួល​ដល់​​កូន​ៗសិក្សា​នៅ​ក្រៅប្រទេស​ដោយ​ផ្តល់​ការអប់រំ​នូវ​មុខវិជ្ជា​ស្នូល​សំ​ខាន់​ៗ ភាសាអង់គ្លេស​ បច្ចេកវិជ្ជា​ សិល្បះ​ កីឡា​ និង​ជំនាញ​ទន់​សំ​ខាន់​ៗផ្សេង​ៗ (soft​ skills​)។ ហើយ​ការអប់រំ​ទាំងនេះ​នឹង​ធ្វើ​ឱ្យ​កូន​ៗក្លាយជា​ប្រជាជន​របស់​ពិភពលោក​ដ៏​ល្អ​។

អ្នកអាណាព្យាបាល​ម្នាក់​ទៀត​នៅ​ភ្នំពេញ​​សាខា​ទួលគោក​៖

សាលា​មាន​លោកគ្រូ​ អ្នកគ្រូ​ល្អ​ដោយមាន​ចំណេះដឹង​ទូលំទូលាយ​ និង​មាន​ទំនាក់ទំនង​ល្អជា​មួយ​សិស្ស​​ជា​ពិ​សេ​សកូនៗ​ដែល​មក​ថ្មី​ពួកគាត់​មានការ​ស្វាគមន៍​ និង​ភាព​កក់ក្តៅ​។ ម្យ៉ាងទៀត​ គណៈ​គ្រប់គ្រង​សាលា​​មាន​ភាពរួស​រាយ​រាក់ទាក់​ និង​មានការ​ឆ្លើយតប​ល្អ​។ ហើយ​បរិស្ថាន​របស់​សាលា​ក៏​​មាន​ភាព​ស្អាត​ ភ្លឺ​ និង​មាន​អនាម័យ​ល្អ​។​

អ្នកអាណាព្យាបាល​ម្នាក់​​ពី​កំពង់ចាម​សាខា​ទួលគោក​៖

សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ជា​សាលា​ល្អ​ជាងគេ​​ពីព្រោះ​សាលា​នេះ​ជា​សហគមន៍​​ពិសេស​មួយ​ដែល​ផ្តល់​ការអប់រំ​ចំណេះដឹង​​ទូទៅ​ប្រកបដោយ​គុណភាព​ប្រាកដប្រជា​ និង​មាន​គោលដៅ​ច្បាស់លាស់​។

អ្នកអាណាព្យាបាល​​ម្នាក់​ពី​ខេត្ត​កំពង់ស្ពឺ​​សាខា​ម៉ៅសេទុង​៖

ខ្ញុំ​មាន​ភាព​សប្បាយរីករាយ​ដោយ​ឃើញ​​សាលា​មានការ​យកចិត្ត​ទុកដាក់​ និង​មាន​អារម្មណ៍​កក់ក្តៅ​ និង​សុវត្ថិភាព​សម្រាប់​កូន​ៗហើយ​ជា​អ្វី​ដែល​​យើង​មិន​អាចយ​កលុយ​ទៅ​ទិញ​បាន​នូវ​ចំណុច​ទាំងនេះ​។ មូយ​វិញទៀត​ សាលា​មានការ​ឱ្យ​តម្លៃ​ និង​គោរព​ដល់​សិស្សានុសិស្ស​គ្រប់​ៗ​គ្នា​ដែល​សាលាដ​ទៃ​នៅ​មានកម្រិត​ទាប​នៅឡើយ​។ ជាមួយគ្នា​នេះ​ដែរ​ កូន​ៗមាន​គ្រូ​ៗល្អ​ និង​ឆ្នើម​ ហើយ​បូក​ជា​មួយ​ការសិក្សា​នៅផ្ទះ​បន្ថែម​ទៀត​ ពួកគេ​នឹង​ទទួល​បាន​លទ្ធផល​ល្អ​នៃ​ការសិក្សា​។

អ្នកអាណាព្យាបាល​ម្នាក់​​ពី​ខេត្តកណ្តាល​​សាខា​ចាក់​អង្រែ​៖

សាលា​មាន​បរិក្ខារ​ទំនើប​ និង​គុណភាព​នៃ​ការ​បង្រៀន​ល្អ​។ កូន​របស់ខ្ញុំ​មានការ​​អភិវឌ្ឍ​ចំណេះដឹង​ហួសពី​ការ​រំពឹង​ទុក​ទាំង​ការសិក្សា​ និង​ចំណេះដឹង​ផ្នែក​សង្គម​។ ម្យ៉ាងទៀត​ ថ្នាក់រៀន​វិន័យ​តឹង​រឹង​ដែល​ធ្វើ​ឱ្យ​​សិស្ស​ធ្វើការ​សិក្សា​ប្រកបដោយ​លទ្ធផល​។

អ្នកអាណាព្យាបាល​ម្នាក់​​ពី​ខេត្តតាកែវ​​សាខា​ម៉ៅសេទុង​៖

ខ្សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ មាន​គ្រូ​ល្អ​ៗដែល​មាន​សមត្ថភាព​​ប្រកបដោយ​វិជ្ជាជីវៈ​ និង​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​បំពេញការងារ​។ កូន​របស់ខ្ញុំ​មានការ​ពេញចិត្ត​សម្រាប់​ការសិក្សា​នៅ​សាលារៀន​មួយ​នេះ​។

អ្នកអាណាព្យាបាលម្នាក់​ពីភ្នំពេញសាខាម៉ៅសេទុង៖

លោកគ្រូ​ អ្នកគ្រូ​នៅ​សាលា​អន្តរទ្វីប​មាន​ភាព​ស្និទ្ធស្នាល​ និង​ភាព​លះបង់​ ហើ​យកូនៗ​ របស់​ខ្ញុំ​​មាន​​ភាព​​​រីករាយ​​ក្នុង​​ការសិក្សា​របស់​ពួកគាត់​​ដោយ​ទទួល​បានការ​រីកចម្រើន​គួរ​ឱ្យ​គត់​សម្គាល់​។ នៅ​សាលា​ គាត់​បាន​ចូលរួម​សកម្មភាព​​សំ​ខាន់​ៗជាច្រើន​ទាំង​សង្គម​ វប្បធម៌​ ព្រមទាំង​ទទួល​បាន​នូវ​ចំណេះដឹង​ផ្នែក​​ជំ​នាញ​ផ្សេង​ៗ និង​ចេះ​ធ្វើការ​ជា​ក្រុម​បាន​ល្អ​។

អ្នកអាណាព្យាបាល​ម្នាក់​​ពី​ភ្នំពេញ​សាខា​ចាក់​អង្រែ​៖

ខ្ញុំពេញចិត្ត​ឱ្យ​កូន​រៀន​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ហើយ​ខ្ញុំ​បាន​ប្រាប់​បងប្អូន​ និង​មិត្តភក្តិ​របស់ខ្ញុំ​ជាច្រើន​ឱ្យ​ដាក់​​កូន​ពួកគាត់​នៅ​សាលារៀន​នេះ​ ពីព្រោះ​ជា​សាលា​ដែល​មាន​វិន័យ​ល្អ​ គ្រូ​មាន​​សមត្ថភាព​ខ្ពស់​ បរិក្ខារ​អប់រំ​មាន​ភាព​ទំនើប​ និង​មានកម្ម​វិ​ធី​ល្អ​ៗជា​ច្រើន​ទាំង​ការសិក្សា​អប់រំ​ វប្បធម៌​ និង​ផ្នែក​សង្គម​។

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ